បងប្រុស​របស់ Pogba និង​មនុស្ស​ ៣នាក់​ទៀត​ត្រូវបាន​ឃុំខ្លួន​ក្នុង​សំណុំរឿង​ជំរិត​ទារ​ប្រាក់​ពី​ប្អូន​ប្រុស​ខ្លួនឯង

2022/09/15 09:46:38 pm        155

​បាល់ទាត់៖ ​អាជ្ញាធរ​បារាំង​បានឱ្យដឹង​នៅ​ថ្ងៃ​ពុធ​ថា បងប្រុស​របស់​តារាបាល់ទាត់ Paul Pogba កំពុងស្ថិត​ក្នុង​ការឃុំ​ឃាំង​របស់​ប៉ូលីសរួម​ជាមួយនឹង​មនុស្ស​បីនាក់​ផ្សេងទៀត ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់ថា ​បាន​ព្យាយាម​ជំរិត​ទារប្រាក់​រាប់លាន​អឺរ៉ូ​ពី​ម្ចាស់​ជើងឯក World Cup របស់​បារាំង និង​ខ្សែបម្រើ Juventus, Paul Pogba ។​

​​Mathias Pogba បាន​មកជួប​ប៉ូលិស​ទីក្រុង​ប៉ារីស​អំពី​ការស៊ើបអង្កេត​នេះ​កាលពី​ថ្ងៃ​ពុធ ហើយ​ត្រូវបាន​ឃុំខ្លួន​ដើម្បី​សាកសួរ នេះ​បើ​យោងតាម​មន្ត្រី​ជិតស្និទ្ធ​នឹង​ការស៊ើបអង្កេត​។​ ​​Mathias Pogba ស្ថិតក្នុង​ចំណោម​មនុស្ស ៤នាក់ដែល​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការឃុំ​ឃាំងរ​បស់​ប៉ូលីស​កាលពី​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​។​ ​​Mathias បាន​បដិសេធ​មិន​ចូលរួម​ក្នុងការ​ប៉ុនប៉ង​ជំរិត​ទារប្រាក់ ​ប្រឆាំងនឹង​ប្អួ​ន​ប្រុស​របស់ខ្លួន​ឡើយ​។​​​ ការិ​យាល័យ​រដ្ឋអាជ្ញា​ក្រុងប៉ារីស​ បាន​បើក​ការស៊ើបអង្កេត​កាលពី​ខែ​មុន​លើ​ការចោទប្រកាន់ថា Paul គឺជា​គោលដៅ​នៃ​ផែនការ​ជំរិត​ទារប្រាក់​ដោយ​បងប្រុស​ និង​មិត្តភក្តិ ​កុមារភាព​របស់គាត់​ដែល​បានទាមទារ​ប្រាក់​ចំនួន ១៣លាន​អឺរ៉ូ​។​

​​Mathias Pogba ជា​កីឡាករ​បាល់ទាត់​មួយរូប​ដែល​បាន​ចំណាយពេល​ច្រើន​ក្នុង​អាជីព​របស់គាត់ ​ជាមួយ​ក្រុម​នៅ​ក្របខណ្ឌ​ខាងក្រោម​ក្នុងប្រទេស​អង់គ្លេស និង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​។​ ​​Paul Pogba ដែល​ឈ្នះ​ជើងឯក World Cup ជាមួយ​បារាំង​ក្នុង​ឆ្នាំ២០១៨ បាន​ផ្លាស់​ទៅ Juventus ពី Manchester United វិញ តែ​មិនទាន់បាន​ចូល​លេង​នៅឡើយ​ដោយសារ​បញ្ហា​របួស​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        314
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        391

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm