រុស្ស៊ី មី​យ៉ាន់​ម៉ា និង​បេឡា​រុស​មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ពិធីបុណ្យ​ព្រះ​សព​ព្រះ​មហាក្សត្រី Elizabeth ​ឡើយ​

2022/09/15 09:52:06 pm        305

​អង់គ្លេស៖ ប្រភព​រដ្ឋាភិបាល​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី និង​បេឡា​រុសមិន​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធីបុណ្យ​ព្រះ​សព​រដ្ឋ​របស់​ម្ចាស់​ក្ស​ត្រី Elizabeth នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដែល​នឹង​ឃើញ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ប្រមុខរដ្ឋ និង​ភ្ញៀវ​សំខាន់ៗ​ច្រើនជាង ១០០អង្គ​នាក់មក​ចូលរួម​។​

​ប្រទេស​ទាំង២ នឹង​ពុំមាន​តំណាង​នៅក្នុង​ពិធី​នៅ​ទីក្រុង​ឡុង​ដ៍​ឡើយ បន្ទាប់ពី​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដោយ​ដាក់​ប្រទេស​ទាំង២ ​ក្នុងចំណោម​ក្រុម​តូច​មួយ​នៃ​ប្រទេស​ដែល​ត្រូវបាន​ដកចេញ​។​ ​ប្រភព​បាន​និយាយថា សហភាព​មី​យ៉ាន់​ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា ជា​អតីត​អាណានិគម​អង់គ្លេសក៏​មិន​ត្រូវបាន​អញ្ជើញ​ផងដែរ​។​ ពិធី​បុណ្យ​ព្រះ​សព​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II នៅ​ព្រះវិហារ Westminster Abbey នៅ​សប្តាហ៍​ក្រោយត្រូវបាន​កំណត់​ថា​ ជា​ព្រឹត្តិការណ៍​ការទូត​ដ៏​ធំ​មួយដែល​មានការ​ប្រឈម​ផ្នែក​សន្តិសុខ និង​ពិធីការ​សម្រាប់​អ្នករៀបចំ​នៅ​រាជវាំង Buckingham និង​នៅក្នុង​រដ្ឋាភិបាល​អង់គ្លេស​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden បាន​បញ្ជាក់ថា លោក​នឹងចូលរួម។ ឯកសារ​ផែន​ការដែល​បែកធ្លាយនៅក្នុង​សប្តាហ៍​នេះ​បាន​និយាយថា​ មេដឹកនាំ​ផ្សេងទៀត​នឹងត្រូវ​ជិះ​រថយន្តក្រុង​ទៅកាន់​ព្រះវិហារ Westminster Abbey៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm