សម្តេច ទៀ ​បាញ់៖​ រាជរដ្ឋាភិបាល​កំពុង​ព្រួយ​បារម្ភ​ខ្លាច​អត់​វ៉ាក់​សាំង​ចាក់​ មិន​ខ្លាច​អត់​អ្នក​ចាក់​នោះ​ទេ​

2021/04/27 09:59:58 am        232

ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ថ្លែង​ថា​ នា​ពេល បច្ចុប្បន្ន​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​កំពុង​ព្រួយ​បារម្ភ​អត់​វ៉ាក់​សាំង​ការ​ពារ​មេរោគ​កូវីដ​១៩​ ចាក់ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ​មិន​បាន​ខ្លាច​អត់​អ្នក​មក​ចាក់​នោះ​ទេ​ ខ​ណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​ បានកំពុង​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលួន ​ហើយនឹ​ង​បន្ត​ចាក់ជូ​ន​បងប្អូន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ជា​បន្ត​បន្ទាប់​នា​ពេលខាង​មុខ​នោះ​។

ថ្លែង​នៅ​ក្នុង​ឱកាស ​ដែល​សម្តេច​ចុះ​ត្រួត​ពិនិត្យ ​នៃ​យុទ្ធនា​ការ​ចាក់​វ៉ាក់សំាង​ជូនដ​ល់អ​តីត​យុទ្ធជន​កម្ពុជា​ជាង​ប្រាំ​ពីរ​រយ​នាក់​ជា​លើក​ដំបូង ​នៅ​មន្ទី​រ​ពេទ្យ​ព្រះកេតុ​មាលា​ រាជ​ធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​៧ ​ខែ​មេសា ឆ្នាំ​២០២១​នេះ​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ បាន​លើក​ឡើង​ថា ​ក្រុម​មួយ​ចំនួន​ទៀត​(ពួកប្រឆាំង)​ ដែល​បាន​វាយ​ប្រហារ ​និង​រិះគន់​ នៃយុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​នា​ពេល​បច្ចុប្បន្ន​នេះ​ នឹង​ដឹង​ខ្លួន​ពេល​ដែល​ពួក​គេ​ទៅ​ណា​ម​ក​ណាមិ​ន​បាន​ ដោយសារ​តែ​គេ​តម្រូវ​ឲ្យ​បញ្ជាក់​លិខិត​ នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​នោះ​។

ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូនដ​ល់​អតីត​យុទ្ធជន​កម្ពុជា​ប្រមាណ​ជាង​ប្រាំបី​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស ​នឹង​ធ្វើ​ជា​បន្ត​បន្ទាប់​ ខណៈ​ថ្នាំ​បាន​ដឹក​ទៅដល់​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជា​បណ្តើរៗ​ហើយ​នោះ ​ ហើយ​ការ​ផ្តល់​ការ​ចាក់ ​ជូន​ដល់អតីត​យុទ្ធជន​ជាអា​ទិភាព ​ដូច​កង​កម្លាំង​ប្រដាប់​អាវុធ ​និង​មន្រ្តី​រាជ​ការ​ដទៃ​ទៀត​នោះ​ គឺ​ដោយ​សារ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយករ​ដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ អំពី​សុខមាលភាព​របស់​បង​ប្អូន​អតីត​យុទ្ធជន ​ដែល​ពួក​គាត់​បាន​ពលី​ជួយ​ជាតិ​មាតុ​ភូមិ​ឲ្យមា​ន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ។

បើ​តាម​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​បញ្ជា​ក់ឲ្យ​ដឹង​ផង​ដែរ​ថា ​នាពេ​ល​បច្ចុប្បន្ន​នេះ ​អតីត​យុទ្ធជនកម្ពុជា​មាន​ប្រមាណ​ជាង​ប្រាំបី​ម៉ឺន​នាក់ ​នៅទូទាំង​ប្រទេស ​ដោយនៅ​ក្នុង​នោះ​រាជ​ធានី​ភ្នំពេញ​គឺ​មាន​ចំនួន​ជាង​ប្រាំបីពា​ន់​នាក់​ ហើ​យ​ពួកគេ​នឹង​ត្រូវ​ទទួល​បាន​វ៉ាក់​សាំង​ប្រឆាំង​កូវីដ​១៩ ​ជា​អាទិភាព​ដូច​មន្រ្តី​រាជការ​ មន្រ្តីជូរ​មុខ ​និង​មន្រ្តី​កង​កម្លាំងប្រ​ដាប់​អាវុធ​គ្រប់​ប្រភេទ​ផង​ដែរ​។

ដោយ​ឡែក​សម្រាប់​កង​ទ័ព​នៃ​កង​យោធពល​ខេមរភូមិន្ទ ​ប្រមាណ​ជិត​មួយ​រយ​ភាគ​រយ​ហើយ ​ដែល​បានទទួល​វ៉ាក់សំាង​ការពារ​មេរោគ​កូវី​ដ១៩ ​នូវ​ដូស​ទី​១ ​និង​ប្រមាណ​ជិត​៨០​ភាគ​រយ​បាន​ទទួល​ដូស​ទី​២ ​ខណៈ​ក្រុម​គ្រួសារ​របស់​ពួក​គេ(​កងទ័ព)​បាន​កំពុង​ដំណើរ​កា​រ​ជា​បន្ត​បន្ទាប់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។

សូម​បញ្ជាក់​ថា​ វ៉ាក់​សាំង​ដែល​សម្រា​ប់​ធ្វើ​ការ​ចាក់​ជូន​ដល់​បង​ប្អូន​កង​ទ័ព ​គឺ​ជាវ៉ា​ក់​សាំង​ប្រភេទ​ស៊ីណូហ្វា​ម​ គឺមា​ន​ចំនួន​៦០​ម៉ឺនដូស ​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ ហើយ​សម្រាប់​ចាក់​ជូន​ដល់​អតីត​យុទ្ធជន​គឺ​ចាក់វ៉ាក់សាំង​ប្រភេទ​ស៊ីណូវ៉ាក់ ​ដែល​កម្ពុ​ជា​បាន​ទិ​ញ​ពីប្រទេស​ចិន​កាល​ពី​ចុង​ខែ​មីនា ​ឆ្នាំ២​០២១​កន្លង​ទៅ​ថ្មី​ៗនេះ​៕

អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm