ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី «​ភ្ជុំបិណ្ឌ​៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា​»

2022/09/16 02:01:43 am        401

​ភ្នំពេញ​៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី «​ភ្ជុំបិណ្ឌ​៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា​» នៅ​ទីស្នាក់ការ ស​.​ស​.​យ​.​ក​. រាជធានី​ភ្នំពេញ អគារ​ខេមរា​នី នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អនុប្រធាន ស​.​ស​.​យ​.​ក​. សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. និង​សាធារណជន ក្នុង​បរិយាកាស​ដ៏​សែន​រីករាយ​។​

​កម្មវិធី «​ភ្ជុំបិណ្ឌ​៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា​» ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​រំលឹក និង​បង្កើត​អនុស្សាវរីយ៍ បង្កើន​មិត្តភាព សាមគ្គីភាព បំផុសស្មារតី​ចូលរួម​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​ដល់​យុវជន​ជំនាន់​ក្រោយ រួមទាំង​បង្កើត​ឱកាស​ជួបជុំ​មហា​គ្រួសារ​ខ្មែរ​នា​ឪ​កាស​ពិធីបុណ្យ​កាន់បិណ្ឌ​។ ទន្ទឹមនឹងនេះ ក៏មាន​ការចែករំលែក​របៀប​វេច​នំ​ខ្មែរ និង​កម្មវិធី​កម្សាន្ដ​សប្បាយ​នានា​បែប​ប្រពៃណី​ខ្មែរ​ដល់​អ្នកចូលរួម​កម្សាន្ត​សប្បាយ​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ថ្លែងថា ព្រឹ​តិ្ត​ការណ៍​នាពេលនេះ ជា​បរិយាកាស​មួយ ដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា និង​ជា​លក្ខណៈ​គ្រួសារ អាចមក​ស្វែងយល់​ពី​វប្បធម៌​ប្រពៃណី និង​បរិយាកាស​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ អញ្ជើញ​មក​ចូលរួម​វេច​នំអន្សម​រួមគ្នា ទោះបីថា​ធ្វើបាន មិន​ធ្វើបាន​កី្ត សំខាន់​យើង​បាន​ចូលរួមចំណែក​។

​ឯកឧត្តម ហ៊ុន ម៉ា​នីំ បានបញ្ជាក់​ទៀតថា យើង​អាច​រៀបចំ​ព្រឹតិ្តការណ៍​នេះ គឺ​ផ្តើមចេញពី​កត្តា​សុខសន្តិភាព លើសពីនេះ​ថែមទៀត យើង​ត្រូវ​និយាយ​ឲ្យ​ច្បាស់ ដែល​ពិភពលោក​ទទួលស្គាល់ គឺ​សមត្ថភាព​របស់​កម្ពុជា ក្រោម​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់​ផងដែរ​ថា កម្មវិធី ភ្ជុំបិណ្ឌ​៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា សូម​សាធារណជន អញ្ជើញ​ចូលរួម​ដោយ​សេរី នៅ​អាគា​ខេមរា​នី ដោយ​កម្មវិធី​នេះ​នឹង​បើក​អោយ​សាធារណជន​ចូលរួម​នៅ​រសៀល​នេះ​ពី​ម៉ោង ២:០០ ដល់​ម៉ោង ៤:០០ រសៀល និង​ថ្ងៃទី​១៧-១៨ ខែកញ្ញា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ៩:០០​នាទី​ព្រឹក រហូតដល់​ម៉ោង​៤​រសៀល​៕ អត្ថបទ​៖ រដ្ឋា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm