Cristiano Ronaldo ស៊ុត​បញ្ចូល​គ្រាប់​ដំបូង​បំផុត​ក្នុង​អាជីព​នៅ Europa League

2022/09/16 05:06:12 pm        150

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បានបញ្ចប់​ការទន្ទឹងរង់ចាំ​ក្នុង​ការរក​គ្រាប់​បាល់​ដំបូង​ក្នុង​រដូវ​កាល​នេះ និង​ជា​គ្រាប់​បាល់​ដំបូង​បំផុត​ក្នុង​អាជីព​របស់ខ្លួន​នៅ​ក្របខណ្ឌ UEFA Europa League ក្រោយ​រក​បាន​មួយ​គ្រាប់​ក្នុង​ជ័យជំនះ​របស់ Manchester United នៅ​ទឹកដី Sheriff Tiraspol ២-០ យប់មិញ​។

​​ក្រុម​របស់លោក Erik ten Hag បាន​រង​បរាជ័យ​ប្រកួត​ដំបូង​របស់ខ្លួន​សប្តាហ៍​មុន​ ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ​របស់ Real Sociedad​។ ​គ្រាប់​ដំបូង​នៅ​ទឹកដី Moldova យប់មិញ​សំរេច​ដោយ​កីឡាករ​អង់គ្លេស Jadon Sancho នៅ​នាទី​ទី១៧ មុន​ពេលដែល​ខ្សែការពារ Sheriff Tiraspol ធ្វើឱ្យមាន​កំហុស​លើ Diogo Dalot ក្នុង​ប្រអប់​គ្រោះថ្នាក់​។ ​Cristiano Ronaldo គឺជា​អ្នក​ស៊ុត​សំរេច​គ្រាប់​បាល់ ១១ម៉ែត្រ​នៅ​នាទី​ទី៣៩​។ ​នេះ​ជា​គ្រាប់​បាល់​ទី៦៩៩ សំរាប់ Cristiano Ronaldo ជាមួយ​ក្លិប​អាជីព ខណៈ​គ្រាប់​ទី៧០០ ស្ទើ​តែ​សំរេចបាន​ទៅហើយ​នៅ​វគ្គ​ទី២ តែ​គ្មាន​សំណាង​។

​​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល E នេះដែរ Real Sociedad យកឈ្នះ Omonia Nicosia ដើម្បី​ឈរលើ​គេ​មាន ៦ពិន្ទុ​ពេញ​ខណៈ Manchester United និង Sheriff Tiraspol មាន ៣ពិន្ទុ​ដូចគ្នា​។ ​Manchester United មិនមាន​ការប្រកួត​ទៀតឡើយ​លុះ​បញ្ចប់​ការប្រកួត​អន្តរជាតិ​របស់​ក្រុម​ជំរើសជាតិ ពោលគឺ​ក្នុង​រយៈពេល ៤៣ថ្ងៃ Manchester United មានការ​ប្រកួត​សរុប ១៣ប្រកួត​មុន​រដូវ​កាល​ត្រូវ​សម្រាក​នៅ​ខែវិច្ឆិកានៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​កាតា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        60
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        426

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm