កំពូល​កីឡាករ​វាយ​កូន​បាល់​ស្វីស Roger Federer ប្រកាស​ចូលនិវត្តន៍​ហើយ​

2022/09/16 05:58:38 pm        100

​វាយ​កូន​បាល់​៖ ​កំពូល​កីឡាករ​វាយ​កូន​បាល់​ស្វីស Roger Federer បានប្រកាស​ចូលនិវត្តន៍​ហើយពី​អាជីព​វាយ​កូន​បាល់​របស់ខ្លួន​ ក្រោយ​បញ្ចប់​ការប្រកួត Laver Cup នៅ​ទីក្រុង​ឡុង​ដ៍​ខែកញ្ញា​នេះ​។ ​ម្ចាស់​ជើងឯក Grand Slam ២០លើក​រូបនេះ​បាន​ខកខាន​ចូលរួម​ការប្រកួត​តាំង​ពី Wimbledon នៅ​ឆ្នាំ២០២១ ដោយសារ​មាន​របួស​ជង្គង់​ឈានដល់​ការវះកាត់​។

​​បុរសវ័យ ៤១រូបនេះ​បាន​និយាយថា រាងកាយ​បាន​ប្រាប់​រូបគេ​ច្បាស់​ណាស់​ថា វា​មិនអាច​ទៅមុខ​ទៀត​រួច​ឡើយ​។ Federer មាន​បញ្ហា​ជង្គង់​របស់ខ្លួន​តាំងពី ៣ឆ្នាំមុន​ម្ល៉េះដែល​ធ្វើ​ឱ្យគេ​ខកខាន​មិន​បាន​ចូលរួម​ការប្រកួត​ជាច្រើន ​ជាពិសេស​គឺ​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍ Grand Slam បាន​ត្រឹម ៣លើក​ប៉ុណ្ណោះ​តាំងពី​ដើមឆ្នាំ២០២០​។ ​Roger Federer ដែល​ធ្លាប់​ឈ្នះ​ពាន Grand Slam ២០លើក មានតែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ឈរលើ​ស្ថិតិ​នេះ​គឺ Rafael Nadal ឈ្នះ ២២លើក និង Novak Djokovic ឈ្នះ ២១លើក​។ ​រំលឹកថា Roger Federer បានចាប់ផ្តើម​អាជីព​វាយ​កូន​បាល់​ដំបូង​តាំងពី​ឆ្នាំ១៩៩៨ ក្នុង​វ័យ​ត្រឹម ១៦ឆ្នាំ​ប៉ុណ្ណោះ ហើយក៏​បានឈ្នះ​ពាន Grand Slam, Wimbledon ដំបូង​របស់ខ្លួន​នៅ​ឆ្នាំ២០០៣ ក្នុង​វ័យ ២១ឆ្នាំ​។

​​ក្នុងចំណោម Grand Slam ទាំង ២០លើក​នោះ Federer ឈ្នះ​ច្រើនជាងគេ Wimbledon សរុប ៨លើក​។ ​Federer ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០១៨ ក្នុង​ព្រឹត្តិការណ៍ Australian Open ក្នុង​វ័យ ៣៦ឆ្នាំ​នៅពេលនោះ ដែល​ធ្វើ​ឱ្យគេ​បាន​ក្លាយជា​កីឡាករ​ដែលមាន​វ័យ​ចំណាស់​បំផុត​ទី២ ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam​។ ​បន្ទាប់ពី​ឡើងឈរ​លេខ ១ ពិភពលោក​ជា​លើកដំបូង​នៅ​ឆ្នាំ២០០៤ Roger Federer បាន​រក្សា​តំណែង​កំពូល​គេ​នេះ​រយៈពេល ៣១០សប្តាហ៍ តែ​កំណត់ត្រា​នេះ​ត្រូវ​បានបញ្ចប់​ដោយ Novak Djokovic កាលពី​ខែកុម្ភៈ ​ឆ្នាំ២០២១ កន្លងទៅ​។ ​សូមបញ្ជាក់ថា ​នៅក្នុង​ខែកញ្ញា​នេះ​មាន​កំពូល​អត្ត​ព​លិ​ក​វាយ​កូន​បាល់​ ២រូប​ហើយ​ដែល​ប្រកាស​បញ្ចប់​អាជីព​របស់ខ្លួន​បន្ទាប់​ពី Serena Williams ដែលជា​ម្ចាស់​ពាន Grand Slam ២៣​លើក​បាន​សំរេចចិត្ត​ចូលនិវត្តន៍​កាលពី​ដើមខែ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm