សម្ដេចតេជោរំលឹកថា អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ៊្សូអាបេ បានបន្សល់នូវសមិទ្ធផលយ៉ាងច្រើនដល់កម្ពុជា

2022/09/16 06:35:11 pm        429

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកជូនប្រតិភូមកពីប្រទេសជប៉ុនថា អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ៊្សូអាបេ បានបន្សល់ទុកនូវសមិទ្ធផល​យ៉ាងច្រើនដល់​ប្រទេសកម្ពុជា។

ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត គីតាអូកា ហ្ស៊ីនអ៊ីឈិ (KITAOKA Shinichi) ​ទីប្រឹក្សាពិសេស​របស់ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (ចៃកា-JICA) ​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកថា ​ឯកឧត្តម អាបេ គឺជាអ្នកមានគុណសម្រាប់ប្រទេសយើងទាំងពីរ។ឯកឧត្តម បានបន្សល់ទុកនូវ​សមិទ្ធផល​យ៉ាងច្រើន​សម្រាប់ប្រទេសកម្ពុជា​ក្នុងនោះរួមទាំង​ស្ពានគីស៊ូហ៊្សូណា ​ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ហើយក្រៅពីជួយដល់​កម្ពុជា​តាមរយៈជំនួយរដ្ឋាភិបាល ​ឯកឧត្តម ​អាបេក៏បានជួយកម្ពុជា កសាងសាលារៀនដល់កម្ពុជា​តាមរយៈ​សមាគម​សភាជប៉ុនកម្ពុជាផងដែរ។

សម្ដេច បានបន្ថែមថា លោក អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារតំបន់ក៏ដូចជាការងារ​មនុស្សធម៌ផងដែរ ​ដោយគាត់តែងតែឆ្លៀតប្រជុំ មេគង្គជប៉ុនយ៉ាងទៀងទាត់ទោះមានការបើមាន​ញឹក​យ៉ាងណាក៏ដោយ ​ហើយរាល់ពេលក្នុងកិច្ចប្រជុំ ឯកឧត្តម​តែងតែ​លើកឡើងអំពីសុំការគាំទ្រ​លើ​បញ្ហាការចាប់ជម្រិតជនជាតិជប៉ុន ដោយប្រទេសកូរ៉េខាងជើង។

សម្ដេច មានប្រសាសន៍ទៀតថា ការចាកចេញរបស់ឯកឧត្តម អាបេ គឺជាការ បាត់បង់​មិត្តភ័ក្ដិ​ម្នាក់ដែល​បានជួយកម្ពុជាក្នុងគ្រាលំបាក។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា ក្នុងជំនួបនេះលោកបណ្ឌិត គីតាអូកា ហ្ស៊ីនអ៊ីឈិ បានគោរព​និងដឹងគុណយ៉ាង​ជ្រាលជ្រៅចំពោះសម្តេច​ដែលបាន​ផ្ញើសារ​ថ្លែងមរណៈទុក្ខចំពោះការបាត់បង់​លោក អាបេ ស៊ីនហ្សូ។

គួរបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (ចៃកា-JICA) ជាទីភ្នាក់ងាររដ្ឋាភិបាល ឯករាជ្យមួយ​ដែសម្របសម្រួល​ ជំនួយអភិវឌ្ឍន៍ផ្លូរការ (ODA) សម្រាប់រដ្ឋាភិបាល ​នៃប្រទេស ជប៉ុន ។ អង្គការនេះ ​ត្រូវបានបង្កើតឡើង ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​និង លើកកម្ពស់កិច្ចសហប្រតិបត្តិការ អន្តរជាតិ៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm