​អា​មេ​នី​និយាយ​ថា ទាហាន ​១០៥​នាក់​បាន​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​នៅ​ព្រំដែន​អា​ហ្សែ​បៃ​ហ្ស​ង់​

2022/09/16 07:32:09 pm        521

​អា​មេ​នី៖ នាយករដ្ឋមន្ត្រី​​អា​មេ​នី​លោក Nikol Pashinyan បាន​និយាយ​ថា ទាហាន​អា​មេ​នី​ជាង ១០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​នៅ​តាម​ព្រំដែន​ ជាមួយ​ប្រទេស​អា​ហ្សែ​បៃ​ហ្ស​ង់​ចាប់តាំងពី​ថ្ងៃ​ចន្ទ​។ ​​ទន្ទឹមនឹង​នេះ​ប្រទេស​អា​ហ្សែ​បៃ​ហ្ស​ង់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទាហាន​របស់​ខ្លួន​ចំនួន ៧១​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ ដែល​ភាគី​ទាំងពីរ​បាន​ដាក់​កំហុស​គ្នា​ទៅលើ​ភាគី​ម្ខាងៗ​។​

​វា​ជា​ជម្លោះ​ថ្មី​ក្នុង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ដែល​បាន​ប្រយុទ្ធ​គ្នា ​រវាង​អតីត​សាធារណរដ្ឋ​សូ​វៀត​ទាំងពីរ​ជុំវិញ​តំបន់​ជម្លោះ Nagorno-Karabakh​។ ​រុស្ស៊ី និង​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ​។ ថ្លែង​ទៅកាន់​សភា​របស់​ប្រទេស លោក​នាយក​រដ្ឋមន្ត្រី Nikol Pashinyan បាន​និយាយថា ទាហាន​អា​មេ​នី ១០៥​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​យប់​ថ្ងៃ​ចន្ទ​ នៅ​ក្នុង​ការ​វាយ​ប្រហា​រដែ​ល​លោក​បាន​ដាក់​កំហុស​លើ​ប្រទេស​អា​ហ្សៃ​បៃ​ហ្ស​ង់​។ លោកនាយក​រដ្ឋមន្ត្រី​បាន​ចោទ​ប្រកាន់​កងទ័ព Azeri ថា​ បាន​ចូលកាន់​កាប់​ទឹកដី​អា​មេ​នី ១០​គីឡូម៉ែត្រ​ការ៉េ​ក្នុង​សប្តាហ៍​នេះ និង​បាន​និយាយ​ថា ​ពេលនេះ​លោក​បាន​ងាក​ទៅ​រក​រុស្ស៊ី​ដើម្បី​សុំ​ជំនួយ​យោធា ដែល​ជា​សម្ព័ន្ធមិត្ត​ជា​យូរលង់​របស់​ប្រទេស​អា​មេ​នី​។​

​អា​ហ្សៃ​បៃ​ហ្ស​ង់​បាន​បដិសេធ​ការ​អត្ថាធិប្បាយ​របស់​ប្រទេស​អា​មេ​នី ​អំពី​ហេតុការណ៍​ក្នុង​សប្តាហ៍​នេះរួម​ទាំង​របាយការណ៍​ដែល​ថា ​ខ្លួន​បាន​បាញ់​ទៅលើ​រថយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​អង្គភាព​សេវាកម្ម​សន្តិសុខ FSB របស់​រុស្ស៊ី​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អា​មេ​នី​។​ ​អា​ហ្សែ​បៃ​ហ្ស​ង់​បាន​អះ​អាង​ថា ប្រទេសជិតខាង​ខ្លួន​បាន​ចាប់ផ្តើម​ជម្លោះ​ ដោយ​ការ​បាញ់​ផ្លោង​លើ​គោលដៅ​យោធា​នៅ​ក្នុង​ស្រុក Kalbacar។ ក្រសួងការពារជាតិ​អា​ហ្សែ​បៃ​ហ្ស​ង់​និយាយ​ថា អង្គភាព​របស់​យើង​កំពុង​មាន​ចំណាត់​ការ​ឆ្លើយតប​ចាំបាច់​។ បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​ដែល​សម្របសម្រួល​ដោយ​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​បរាជ័យ ដោយ​ភាគី​ទាំងពីរ​បាន​ដាក់​កំហុស​គ្នា​ចំពោះ​ការបំពាន​កិច្ចព្រមព្រៀង ហើយ​របាយការណ៍​នៃ​អំពើ​ហិង្សា​នៅតែ​បន្ត​រហូតដល់​ល្ងាច​ថ្ងៃ​ពុធ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm