សម្ដេចតេជោ ស្នើអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា

2022/09/16 07:51:38 pm        512

ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៦កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអនុញ្ញាតឱ្យលោកDaren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសំដែងការគួរសម​និងពិភាក្សាការងារផងដែរ។

នៅក្នុងជំនួបនេះលោក Daren Tang បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានមកកម្ពុជាជាច្រើនដងហើយ ឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោក Daren Tang សូមសម្ដែងនូវការគោរព និងអបអរសាទរជូនចំពោះសម្ដេចតេជោ និង​ប្រជាជនកម្ពុជា។

លោក ក៏បានគោរពជម្រាបជូនសម្ដេចបន្ថែមថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក​កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែពេលនេះ បាន​នឹងកំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍ​គាំទ្រការ​អភិវឌ្ឍរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផង និងដើម្បីស្វែងយល់​ និងស្វែងរក​វិធីជួយ​គាំទ្រ​ដល់កម្ពុជាផង។

ជាការឆ្លើយតប សម្ដេចតេជោ បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក​ជួយដល់កម្ពុជា​ក្នុងការ​ចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា​ ហើយក៏បានជម្រាបជូនលោក និងប្រតិភូអំពីការកត់សម្គាល់​របស់សម្ដេចនោះរួមមាន៖ ពាណិជ្ជកម្មរវាង​ប្រទេស​នៅក្នុងតំបន់​មានការកើនឡើង​នៅអំឡុង​ពេល​កូវីដ១៩ នោះ​ស​បញ្ចាំង​ឲ្យ​ឃើញថា តំបន់ពាណិជ្ជកម្មសេរី អាស៊ាន (AFTA)គឺ​ចាប់ផ្ដើមដំណើរការ​សកម្មភាពនៅពេលមានជំងឺកូវីដ១៩ ។ជាឧទាហរណ៍​ពាណិជ្ជកម្មរវាងកម្ពុជា ​វៀតណាម ,កម្ពុជា ថៃ, កម្ពុជា ឡាវ មា​នការកើនទ្បើងគួរឱ្យកត់សម្គាល់។

កំណត់សម្គាល់មួយទៀត​គឺសង្គ្រាមនៅប្រទេសអ៊ុយក្រែន គឺជារឿងមួយ​ ប៉ុន្តែការដាក់​ទណ្ឌកម្ម​ហួសហេតុ​ពេក​នាំ​ទៅ​ដល់វិបត្តិដែល​មិនត្រឹម​តែ​នៅប្រទេស​ អឺរ៉ុប​ទេ​ ប៉ុន្តែវិបត្តិជាពិសេស​វិបត្តិសេដ្ឋកិច្ច​រីករាល​ដាលដល់​ប្រទេសដទៃទៀត​នៅក្រៅទ្វីបអឺរ៉ុបក្នុងនោះរួមមានទាំងកម្ពុជាផង៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm