ព្រឹទ្ធសមាជិកTim Ayres របស់អូស្ត្រលី ធ្វើទស្សនកិច្ចសកម្មភាពរាវរកគ្រាប់មីនរបស់សត្វកណ្តុរ នៃអង្គការ Apopo ប្រចាំកម្ពុជា

2022/09/16 08:17:22 pm        638


សៀមរាប៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញលោកព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្មរបស់អូស្ត្រលី ទស្សនកិច្ចសកម្មភាព​រាវរកគ្រាប់មីន​របស់​សត្វកណ្តុរ នៃអង្គការ Apopo ប្រចាំកម្ពុជានៅទីស្នាក់ខេត្តសៀមរាប។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ដល់រដ្ឋាភិបាល ​និងប្រជាជន​អូស្ត្រាលី​ ដែលបានចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌​នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ក្នុងគោលដៅចូលរួមកាត់បន្ថយការគ្រោះថ្នាក់អាយុជីវិត ​និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ​បានស្នើសុំឲ្យប្រទេសអូស្ត្រាលី បន្តជួយគាំទ្រដល់​ការងារ​បោសសម្អាត​មីនរហូតដល់កម្ទេចគ្រាប់មីនចុងក្រោយនៅកម្ពុជា ទោះបីកម្ពុជាមិនបាន​សម្រេច​គោលដៅ​ឆ្នាំ២០២៥ ក៏ដោយ។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី ​ក៏បានថ្លែងអំណរគុណដល់អង្គការ​ Apopo ប្រចាំនៅកម្ពុជា ដែលបានធ្វើការហ្វឹកហ្វឺនជំនាញរាវមីនដល់សត្វកណ្តុរ ​និងសត្វឆ្កែ ​ចាប់តាំងពីឆ្នាំ២០១៤ ក្នុងការ​ចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ​ដែលគិតត្រឹមឆ្នាំ២០២១​ អង្គការ Apopo បាន​ធ្វើការរំដោះផ្ទៃដីមានមីនប្រមាណជិត ១០គីឡូម៉ែត្រក្រឡា។

លោកព្រឹទ្ធសមាជិក Tim Ayres បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតមីន​នៅកម្ពុជា ​ហើយលោកព្រឹទ្ធសមាជិក ​មានសេចក្តីសប្បាយរីករាយចំពោះការរីកចំរើនរបស់កម្ពុជា ព្រមទាំងសង្ឃឹមថា ​កម្ពុជា នឹងរួចផុតពីការ​គម្រាមកំហែង​ដោយ​សារគ្រាប់មីន និងអាចសម្រេចតាម​គោលដៅរ​បស់ខ្លួន។

សូមបញ្ជាក់ថា ​ប្រទេសអូស្ត្រាលី ​គឺជាដៃគូអភិវឌ្ឍន៍​ដ៏​លេចធ្លោ​មួយក្នុងការចូលរួមវិស័យ​សកម្មភាព​មនុស្សធម៌នៅកម្ពុជា ​ដែលបានបរិច្ចាគថវិកាប្រមាណជាង ១០០លានដុល្លារអូស្ត្រាលី​ ចាប់តាំងពីឆ្នាំ ១៩៩៤​ និងក្រោយមកបានចូលរួមគាំទ្រ​ដល់គម្រោងបោសសម្អាតមីនចាប់តាំងពីឆ្នាំ២០០៦ ដោយ​ផ្តល់​ដីមានសុវត្ថិភាព និងបានជួយសង្រ្គោះដល់អាយុជីវិតបានរាប់លាននាក់​ឲ្យរួចផុត​ពី​គ្រោះថ្នាក់​ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm