ឧត្ដរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការធ្វើបណ្ណឆ្លងដែនជូនពលរដ្ឋក្នុងម្នាក់ តម្រូវឲ្យបង់ថវិកា តែចំនួន២ម៉ឺនរៀលទេ ហើយរយៈពេលមួយសប្តាហ៍ អាចយកទៅប្រើប្រាស់បាន សម្រាប់ពលរដ្ឋក្នុងខេត្តនេះ តែពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗ មិនអាចធ្វើបណ្ណឆ្លងដែននេះបានទេ។
លោក ឃិន ញាណ អភិបាលរងខេត្តឧត្ដរមានជ័យ ទទួលបន្ទុកអង្គភាពច្រកចេញចូលតែមួយ បាន ធ្វើការបដិសេដចំពោះការបំភ្លៃព័ត៌មានថា ការធ្វើបណ្ណឆ្លងដែន សម្រាប់ពលរដ្ឋម្នាក់ តម្រូវឱ្យបង់ប្រាក់១៥ ម៉ឺនរៀល ។ ចំពោះប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តផ្សេងៗ ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ ត្រូវទៅសង្រ្គោះបន្ទាន់នៅឯប្រទេសថៃ ហើយមកសុំធ្វើបណ្ណឆ្លងដែន អាជ្ញាធរខេត្ត អាចសម្របសម្រួលជូនបាន។
ចាប់តាំងពីថ្ងៃបើកដំណើរការមកដល់ពេលនេះ ច្រកចេញចូលតែមួយ បានផ្ដល់សេវាធ្វើបណ្ណឆ្លង ដែនជូនប្រជាពលរដ្ឋ បានចំនួន១៥០០០បណ្ណ ដែលបណ្ណនេះ មានអត្តប្រយោជន៍ច្រើនសម្រាប់ពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ប្រើប្រាស់ចេញចូលប្រទេសប្រទេសថៃ និងមានសុពលភាពមួយសប្តាហ៍ ៕អត្ថបទ៖ ឈិន សារិទ្ធ





