ប៉ាគីស្ថាន៖ យោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា មនុស្ស ១,៤៨៦នាក់បានស្លាប់រួមមានកុមារ ៥៣០នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ អំឡុងពេលទឹកជំនន់ដែលមិនធ្លាប់កើតមាននៅក្នុងប្រទេសប៉ាគីស្ថាន ខណៈដែលពេលនេះជើងហោះហើរដឹកជំនួយមកពីសហរដ្ឋអាមេរិក និងអារ៉ាប់រួមបានមកដល់។

ទឹកភ្លៀងធ្លាក់ខ្លាំង និងការរលាយផ្ទាំងទឹកកកបានប៉ះពាល់រួចទៅហើយដល់ប្រជាជន ៣៣លាននាក់នៅក្នុងប្រទេស ដោយប្រជាជនរាប់ម៉ឺននាក់គ្មានលំនៅឋានរស់នៅ។ អ្វីដែលជាបញ្ហាកាន់តែធ្ងន់ធ្ងរនោះ អាជ្ញាធរសុខាភិបាលបានរាយការណ៍ពីការកើនឡើងជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺឆ្លងធ្ងន់ធ្ងរដោយសារតែទឹកកខ្វក់៕
អត្ថបទ៖ ប៊ុនថន