ចិន ៖ ប្រធានាធិបតីចិន លោក Xi Jinping បានជួបជាមួយសមភាគីប្រទេសអ៊ូសបេគីស្ថាន លោក Shavkat Mirziyoyev និងមេដឹកនាំផ្សេងទៀតនៅក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសអ៊ូសបេគីស្ថាន។ លោក Mirziyoyev បានផ្តល់រង្វាន់ដល់លោក Xi នូវមេដាយ Order of Friendship ជាការទទួលស្គាល់ការរួមចំណែកពិសេសរបស់លោកក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយប្រទេសអ៊ូសបេគីស្ថាន។

