អង់គ្លេស ៖ នគរបាលទីក្រុងបាននិយាយថា មន្ត្រីនគរបាលពីរនាក់ត្រូវបានចាក់ដោយកាំបិតនៅព្រឹកថ្ងៃសុក្រនេះ នៅទីក្រុងឡុងដ៍ភាគកណ្តាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីបានជួបប្រទះបុរសម្នាក់មានកាន់កាំបិតក្នុងពេលមានសន្តិសុខតឹងរ៉ឹងនៅមុនពិធីបុណ្យព្រះសពរបស់ព្រះមហាក្សត្រី។ ជនសង្ស័យត្រូវបានចាប់ខ្លួនពីបទបានបង្ករបួសស្នាមលើរាងកាយធ្ងន់ធ្ងរ។

