រុស្ស៊ី ៖ យោងតាមលោក David Beasley មកពីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន និងផលប៉ះពាល់នៃការផ្គត់ផ្គង់ស្បៀងអាហារ បានជំរុញឱ្យមនុស្ស 70 លាននាក់បន្ថែមទៀតខិតទៅកាន់តែជិតនៃភាពអត់ឃ្លាន។ បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិបានរាប់បញ្ចូលមនុស្សចំនួន 345 លាននាក់កំពុងឈានទៅរកភាពអត់ឃ្លាននៅក្នុង ប្រទេសចំនួន៤៥នៅទូទាំងពិភពលោក។ ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន និងការនាំចេញជីរបស់រុស្ស៊ី។

