អាហ្វ្រិច៖ យោធាបាននិយាយថា ក្រុមសកម្មប្រយុទ្ធក្នុងតំបន់41នាក់ត្រូវបានសម្លាប់ ខណៈពេលប៉ុនប៉ងវាយឆ្មក់លើកងកម្លាំងរដ្ឋាភិបាលប្រទេសបួរគីណា ហ្វាសូ នៅអាហ្វ្រិកខាងលិច។ ទាហាន៨នាក់បានស្លាប់ក្នុងការវាយឆ្មក់នេះហើយច្រើននាក់ផ្សេងទៀតបានរងរបួស។ នេះគឺជាការវាយប្រហារលើកទីបួនក្នុង រយៈពេលមិនដល់១០ថ្ងៃ នៅប្រទេសបួរគីណា ហ្វាសូ ភាគខាងជើង។

