មន្ត្រីជំនាញ៖ ព្រលានយន្តហោះតារាសាគរ បង្កើតឡើងសម្រាប់បម្រើដល់ផ្នែកស៊ីវិល និងទេសចរណ៍

2022/09/17 05:34:49 pm        770

ភ្នំពេញ៖ មន្ត្រីជំនាញ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានតារាសាគរ ស្ថិតក្នុងខេត្តកោះកុង បង្កើតឡើងក្នុងគោលបំណងបម្រើដល់ផ្នែកស៊ីវិល និងវិស័យទេសចរណ៍ មិនមានទាក់ទងនឹងកងទ័ពចិន ដូចអ្វីដែលមជ្ឈដ្ឋានអន្តរជាតិមួយចំនួនចោទប្រកាន់ទេ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា តំបន់អភិវឌ្ឍតារាសារគរ ជាគម្រោងមួយ ដែលមានភ្ជាប់គម្រោងជាច្រើនទៀតជាកញ្ចប់ ដោយមានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ និងសាងសង់អាកាសយានដ្ឋានតារាសាគមួយផងដែរ ។

 ឯកឧត្តមបានបន្តថា អាកាសយានដ្ឋាននេះបានសាងសង់រួចរាល់ហើយ នៅតែការបំពេញកាតព្វកិច្ចទទួលបាននូវវិញ្ញាបណ្ណប័ត្រ ដើម្បីប្រតិបត្តិការ ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ ក៏បានប៉ះពាល់ដល់ដំណើរ និងជះឥទ្ធិផលដល់ខ្សែសង្វាក់ផលិតកម្មដឹកជញ្ជូនសម្ភារៈ ការផ្គត់ផ្គង់សម្ភារៈ ការធ្វើដំណើររបស់វិស្វករជំនាញ ទើបធ្វើឲ្យមានការយឺតយ៉ាវក្នុងការអនុវត្តគម្រោងនេះ។

 ឯកឧត្តមអនុរដ្ឋលេខាធិការបន្ថែមថា ការអភិវឌ្ឍតំបន់តារាសាគរ និងបង្កើតអាកាសយានដ្ឋាននេះ កម្ពុជារងនូវការចោទប្រកានពីសំណាក់ប្រទេសសេរីមួយចំនួនថា ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពចិន ប៉ុន្តែជាក់ស្ដែង ការអភិវឌ្ឍក្នុងគោលបំណងបម្រើផ្នែកស៊ីវិល និងវិស័យទេសចរណ៍ប៉ុណ្ណោះ ។

 ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានតារាសាគរ គ្រោងនឹងដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៣ ខណៈដែលចំណុចនៅសេសសល់ មានដូចជាការរៀបចំធនធានមនុស្ស ការបណ្ដុះបណ្ដាល និងការបោសសំអាតជាដើម ៕(អត្ថបទ៖ បាន សុខរិទ្ធិ)

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm