
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត គ្រប់ទីកន្លែងទាំងអស់ ត្រូវតែបង្រ្កាបល្បែងខុសច្បាប់ឲ្យបានជាដាច់ខាត ហើយប្រសិនអភិបាលរាជធានី-ខេត្តណានៅបណ្តោយឲ្យមាននូវល្បែងទាំងនោះទៀត សម្តេចនឹងមិនរុញរាក្នុងការដកដំណែងរបស់អស់លោកនោះឡើយ។
យោងតមសារសំឡេងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចតេជិ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងប្រឹងទប់នឹងវិបត្តិនានារួមមានកូវីដ-១៩ និងអតិផរណាផងដែរ ស្រាប់តែយើងមានការរំខានដោយបញ្ហាល្បែងស៊ីសងខុសច្បាប់ ដែលអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានលឿនជាចាំបាច់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លែងល្បែងស៊ីសងនោះ គឺនៅនឹងភូមិឋានប្រជាពលរដ្ឋ មិនបានដាក់នៅលើមេឃនោះទេ ហើយវាក៏មិនមានចាំចាប់ទាល់តែសោះក្នុងការអន្តរាគមន៍ពីថ្នាក់ជាតិទើបនាំគ្នាបង្ក្រាមនោះដែរ។
សម្តេចតេជោបន្តថា៖ «មន្ត្រីមួយចំនួន មិនមែនមិនដឹងថា មូលដ្ឋានខ្លួនឯងមានល្បែងខុសច្បាប់នោះទេ ប៉ុន្តែសំខាន់ តេីចង់បង្រ្កាប ឬអត់? កុំព្រោះតែប្រយោជន៍ខ្លួនឯង...[]....! ត្រីចង្វាចិញ្ចឹមត្រីរ៉ស់»៕