អ្នក​កាន់ទុក្ខ​បន្ត​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រី​ ខណៈ​ក្រុង​ឡុង​ដ៍​ត្រៀម​រៀបចំ​ពិធីបុណ្យ​ព្រះ​សព​

2022/09/17 06:16:20 pm        688

​អង់គ្លេស៖ ពលរដ្ឋ​កាន់តែ​ច្រើនឡើងមាន​ចាប់ពី​អ្នក​ចូលនិវត្តន៍​នៅ​ទីក្រុង​ឡុង​ដ៍ រហូតដល់​អតីត​ប្រធាន​ក្រុមបាល់ទាត់​អង់គ្លេសលោក David Beckham បាន​តម្រង់​ជួរ​ដើម្បី​មើល​ព្រះ​ម​ជ្ឈូ​សា និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​ម្ចាស់​ក្ស​ត្រី Elizabeth II ខណៈ​ដាក់​តម្កល់​នៅ​រដ្ឋសភា ដែល​អាជ្ញាធរ​ត្រូវ​អំពាវ​នាវឲ្យ​ផ្អាក​បណ្តោះ​អាសន្នកាល​ពីថ្ងៃ​សុក្រ​ ដល់​មនុស្ស​កាន់តែច្រើន​ស្ថិតក្នុង​ជួរ​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​។

មកដល់​រសៀល​ថ្ងៃ​សុក្រ អ្នកតាមដាន​ការផ្សាយ​ផ្ទាល់​បាន​និយាយថា ការតម្រង់​ជួរ​ដើម្បី​ចូលទៅ​កាន់​អគារ​Westminster Hall បាន​បើក​ឡើងវិញ​ ប៉ុន្តែ​រដ្ឋាភិបាល​អង់គ្លេស​បាន​ព្រមាន​ថា​ វា​នឹង​ចំណាយពេល​លើសពី ២៤ម៉ោងដើម្បី​រង់ចាំ​ ខណៈ​អ្នក​ចូលរួមបាន​តម្រង់​ជួរ​មាន​ចម្ងាយ​រហូតដល់​ ៨​គីឡូម៉ែត្រ​។​ ​អភិបាលក្រុង​ឡុង​ដ៍ លោក Sadiq Khan បាន​និយាយ​អំពី​ទំហំ​ធំ​នៃ​ប្រតិបត្តិការ​សន្តិសុខ និង​ដឹកជញ្ជូន​ជុំវិញ​ពិធីបុណ្យ​ព្រះ​សព​ព្រះ​ម្ចាស់​ក្ស​ត្រី Elizabeth II នៅ​ថ្ងៃ​ចន្ទ ​និង​តួនាទី​របស់​ទីក្រុង​ក្នុងការអនុវត្ត​ការការពារ​សន្តិសុខ​។ លោក Khan និយាយថា​ ខណៈ​ធ្វើឱ្យ​ប្រាកដ យើង​អាច​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រី វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​យល់ថា អាចមាន​មនុស្ស​អាក្រក់​មានបំណង​ធ្វើឱ្យ​រងរបួស​ដល់​បុគ្គល ឬ​មេដឹកនាំ​ពិភពលោក​របស់​យើង​។

ដោយមាន​មេដឹកនាំ​ពិភពលោក​រាប់រយ​នាក់ដែល​ត្រូវ​រំពឹងថា​នឹងចូលរួម​ពិធីបុណ្យ​ព្រះ​សព លោក​អភិបាលក្រុង​បានបញ្ជាក់​លើ​តម្រូវការ​ដើម្បី​រក្សា​សុវត្ថិភាព​សន្តិសុខ​គ្រប់គ្នា​។​ ​បញ្ជីរាយនាម​ភ្ញៀវ​សម្រាប់​ពិធីបុណ្យ​ព្រះ​សព​របស់​រដ្ឋ រួមមាន​ព្រះ​អធិរាជ​ជប៉ុន Naruhito និង​មហាក្សត្រ Felipe VI របស់​ប្រទេស​អេ​ស្ប៉ា​ញ, ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden, ប្រធានាធិបតី​បារាំង​លោក ​Emmanuel Macron, នាយករដ្ឋមន្ត្រី​កាណាដា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ និង​មេដឹកនាំ​ជាច្រើន​ទៀត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm