បារាំង៖ យ៉ាងហោចណាស់ជើងហោះហើរចំនួន ១,០០០ជើងត្រូវបានលុបចោលនៅថ្ងៃសុក្រនេះ ខណៈក្រុមអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់បារាំងធ្វើកូដកម្ម ជុំវិញបញ្ហាអតិផរណាដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរប្រមាណ ៨០,០០០នាក់។
ក្រុមហ៊ុនអាកាសចរណ៍ Air France មិនអាចច្រានចោលចំពោះការពន្យារពេលបន្ថែមទៀត និងការលុបចោលនៅនាទីចុងក្រោយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយបានប្រាប់អ្នកដំណើរឱ្យពន្យារពេលការធ្វើដំណើររបស់ពួកគេ។ ចំណាត់ការនេះបានបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍មានថវិកាច្រើនបំផុតរបស់អឺរ៉ុប Ryanair កាត់បន្ថយជើងហោះហើរចំនួន ៤២០ ផងដែរ ខណៈការធ្វើដំណើរទាំងអស់នៅទូទាំងទ្វីបអឺរ៉ុបត្រូវឆ្លងកាត់ដែនអាកាសបារាំង។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនមិនអាចពន្យល់បានដែលប្រជាជនអឺរ៉ុប ឬអ្នកដំណើររាប់ពាន់នាក់មានផែនការធ្វើដំណើររបស់ពួកគេត្រូវបានរំខានដោយអយុត្តិធម៌ ដោយសារការធ្វើកូដកម្មរបស់ក្រុមអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់ប្រទេសបារាំង៕
អត្ថបទ៖ ប៊ុនថន