ឯកឧត្តម ឃួង ស្រេង ប្រាប់អាជ្ញាធរខណ្ឌមិនត្រូវបិទបាំងបទល្មើសល្បែងស៊ីសង បើរកឃើញខណ្ឌនោះទទួលខុសត្រូវ

2022/09/17 11:45:41 pm        723

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅអាជ្ញាធរខណ្ឌនីមួយៗ មិនត្រូវបិទបាំងទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ណាមួយទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីក្រុមការងារចម្រុះបានឃើញ និងចុះបង្ក្រាបបាន គឺអភិបាលខណ្ឌនោះត្រូវទទួលខុសត្រូវ។

ក្នុងកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធការការពារសន្តិសុខ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា សាលារាជធានីនឹងបង្កើតក្រុមលេខាធិការដ្ឋានមួយ ដែលមានឯកឧត្តមផ្ទាល់ជាប្រធាន និងស្នងការរាជធានី ជាអនុប្រធានអចិន្ត្រៃ ដើម្បីចុះបង្ក្រាបបទល្មើសល្បែងស៊ីសង។

ឯកឧត្តមបានបន្តថា ក្រុមការងាររបស់សាលារាជធានីនេះ ពេលចុះបង្ក្រាបនៅខណ្ឌណាមួយមិនឲ្យអភិបាលខណ្ឌចុះបង្ក្រាបជាមួយទេ ដោយខណ្ឌនោះត្រូវទទួលខុសត្រូវផងដែរ ហើយឯកឧត្តមនឹងស្នើប្រមុខរាជរដ្ឋាភិបាលឲ្យដកដំណែងអភិបាលខណ្ឌនោះ មិនលើកលែងឡើយ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ខណ្ឌនីមួយៗពិតជាបានដឹង នូវអ្វីដែលខុសច្បាប់ចំពោះការបើកល្បែងស៊ីសងក្នុងខណ្ឌរបស់ខ្លួន។ ចំពោះអ្នកមានច្បាប់អនុញ្ញាត ត្រូវមានទីតាំងច្បាស់លាស់ មិនត្រូវចេះតែដាក់គ្រប់កន្លែងនោះទេ ហើយបើឃើញមានដាក់ល្បែងក្នុងផ្សារណាមួយ មានល្បែងឆ្នោតជាដើម គឺត្រូវដកប្រធានផ្សារនោះ។

អភិបាលរាជធានី បានបន្តទៀតថា មួយវិញទៀត ត្រូវពិនិត្យទីតាំងការធ្វើអាជីវកម្មបញ្ចាំដែលគ្មានច្បាប់អនុញ្ញាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវបិទទាំងអស់។ អាជ្ញាធរខណ្ឌមិនត្រូវបិទបាំង និងពាក់ព័ន្ធនោះឡើយ ទាំងទីតាំងលេងល្បែងស៊ីសងខុសច្បាប់នានា រួមទាំងមិនត្រូវផ្ដល់ដំណឹងមុនដល់ទីតាំងល្បើស ពេលដឹងក្រុមការងារចុះបង្ក្រាប។

ជាមួយនេះ ឯកឧត្តម ឃួង ស្រេង បានជំរុញដល់អាជ្ញាធរខណ្ឌទាំងអស់ ត្រូវអនុវត្តឲ្យបានតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងនេះ ។

គួរបញ្ជាក់ថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ទៅ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយព្រះរាជអាជ្ញារងដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ល្រាបភ្លាមៗ ដោយត្រូវអនុវត្តចាប់ពីយប់នេះតទៅ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm