ក្រុមហ៊ុន សោម៉ា គ្រុប ប្ដេជ្ញាថែរក្សាបរិស្ថាន និងបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកនាឆ្នាំ២០២៥

2022/09/18 12:24:26 am        1.2 K

ភ្នំពេញ៖ ក្រុមហ៊ុន សោម៉ា គ្រុប គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ ដែលមានវត្តមាន និងកិត្តិនាម ល្បីល្បាញច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីផ្ដោតសំខាន់លើអាជីវកម្ម ក្រុមហ៊ុន សោម៉ា គ្រុប តែងបានយកចិត្តទុកដាក់ជាប់ជាប្រចាំលើទំនូលខុសត្រូវសង្គម ក៏ដូចជារួមចំណែកសង្គ្រោះភពផែនដីតាមរយៈការថែរក្សាបរិស្ថាន។

ក្រុមហ៊ុន សោម៉ា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ កាលពីថ្ងៃសុក្រ ទី ១៦ ខែកញ្ញា នេះ បាន​ប្រារព្ធ​កម្មវិធីជួបជុំ ដើម្បីអបអរសាទរទិវាបៃតង (Green Day) ២០២២ ដោយផ្ដោតលើប្រធានបទ ការ​ប្រើប្រាស់​អគ្គិសនី ទឹក សម្ភារការិយាល័យដោយសន្សំសំចៃ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ​ក្រោមការដឹកនាំរបស់អ្នកស្រី ចម ក្រស្នា អគ្គនាយិកា និងជាប្រធានគណៈកម្មាធិការ Soma Initiative ព្រមទាំងមានការអញ្ជើញ​ចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម គិត ច័ន្ទគ្រឹស្នា មន្រ្តីជាន់​ខ្ពស់​ក្រសួងបរិស្ថាន ព្រមទាំងមានលោក ដែក វិមានរស្មី អនុប្រធាននាយកដ្ឋានសំណល់រឹង និងលោក លីម ប៊ុនហុក នាយកប្រតិបត្តិក្រុមហ៊ុន សោម៉ា ខូប៊ែលកូវ៉ធើសឹបផ្លាយ ដែលជាវាគ្មិនសម្រាប់វេទិកាកិច្ចពិភាក្សា។

ប្រធានបទនៃកិច្ចពិភាក្សាក្នុងទិវាបៃតង (Green Day) ឆ្នាំ ២០២២នេះ ផ្ដោតសំខាន់លើសកម្មភាព​ប្រចាំថ្ងៃ​របស់មនុស្សគ្រប់រូប​ ដែលជះឥទ្ធិពលអាក្រក់ទៅលើបរិស្ថាន និងដំណោះស្រាយទាក់ទង​នឹងការជះឥទ្ធិពលទាំងនោះ។ ក្រៅពីការរៀបចំកិច្ចពិភាក្សា ​និងធ្វើការជាក្រុម ទិវាបៃតងឆ្នាំ២០២២ ក៏បានសម្រេចដាក់ចេញនូវគោលនយោបាយស្ដីពីការប្រើប្រាស់អគ្គិសនី ទឹក សម្ភារការិយាល័យ​ដោយសន្សំសំចៃ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនិងបានដាក់ជូនអ្នក​ស្រី​អគ្គនាយិកាចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។

គោលនយោបាយដែលបានដាក់ឱ្យប្រើប្រាស់នេះមានគោលដៅសំខាន់២ចំណុចគឺក្រុមហ៊ុន សោម៉ា គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធប្ដេជ្ញាកាត់បន្ថយការប្រើប្រាស់អគ្គិសនី ទឹក សម្ភារការិយាល័យ​ឱ្យបាន១០% រៀងរាល់ឆ្នាំ ​និងប្ដេជ្ញាមិនប្រើប្រាស់ផលិតផលប្លាស្ទិកដែលមិនអាចប្រើប្រាស់ និងកែច្នៃឡើងវិញបាននៅឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm