បាល់ទាត់៖ ក្លិប Brighton រកបានអ្នកចាត់ការថ្មីហើយគឺលោក Roberto de Zerbi ដើម្បីជំនួសតំណែងលោក Graham Potter ដែលចាកចេញទៅដឹកនាំតោខៀវ Chelsea។ បុរសសញ្ជាតិអ៊ីតាលីវ័យ ៤៣ឆ្នាំ Robert de Zerbi បាននៅទំនេរពីអាជីពអ្នកចាត់ការតាំងពីចាកចេញពីក្លិបអ៊ុយក្រែន Shakhtar Donetsk កាលពីខែកក្កដាដោយសារតែសង្គ្រាមនៅក្នុងទឹកដីអ៊ុយក្រែន។
Roberto de Zerbi បានចុះហត្ថលេខាដឹកនាំ Brighton រយៈពេល ៤ឆ្នាំនៅកីឡដ្ឋាន Amex Stadium។ អតីតខ្សែបម្រើរបស់ក្លិប Napoli រូបនេះក៏ធ្លាប់មានអាជីពជោគជ័យគួរសមដែរនៅក្លិបអ៊ីតាលី Sassuolo ដោយដឹកនាំក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៨ ពីររដូវកាលជាប់គ្នា។ ការងារដំបូងរបស់លោក Zerbi ដឹកនាំ Brighton គឺនឹងចំពេលធ្វើដំណើរទៅទឹកដី Liverpool ថ្ងៃទី១ ខែតុលាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ