លោក ​បៃ​ដិ​ន​៖ មនុស្ស​ពេញ​វ័យ​អាមេរិក​អាច​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ មិន​ហួស​ថ្ងៃ​ទី​១៩ ខែ​មេសា​

2021/04/27 09:59:58 am        83

​សហរដ្ឋ​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ ចូ បៃ​ដិ​ន បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​ពេញវ័យ​អាមេរិក​នឹង​អាច​ទទួល​ បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ មិន​ហួស​ថ្ងៃ​ទី១៩ ខែ​មេសា​ខាងមុខនេះ​នោះ​ទេ។​

​លោក​ បៃ​ដិ​ន ប្រកាស​កាលវិភាគ​ថ្មី​ សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ពេញវ័យ​អាមេរិក ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ទៅកាន់​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​ទីក្រុង​អា​ឡិច​ហ្សា​ន់​ដ្រៀ រដ្ឋ​វើ​ជី​នៀ ពោល​គឺ​រំកិល​រយៈពេល​ជិត ​២​សប្ដាហ៍ ឆាប់រហ័ស​ជាង​ឱសានវាទ​កាលពី​ដំបូង​របស់​លោក ដែល​បាន​កំណត់​ត្រឹម​ថ្ងៃ​ទី​១ ខែ​ឧសភា។​ ​លោក​ បៃ​ដិ​ន បាន​និយាយ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​ចំនួន ១៥០​លាន​ដូ​ស​ត្រូវ​បាន​ចាក់​រួចរាល់ក្នុង​រយៈពេល ​៧៥​ថ្ងៃ​ដំបូង​នៃ​ការ​កាន់អំណាច​របស់​លោក ដែល​ជា​ចំនួន​ជិត​ដល់​គោលដៅ​ចាក់​វ៉ាក់សាំង​ចំនួន ២០០​លាន​ដូ​ស​នៅ​ថ្ងៃ​ទី១០០ ​នៃ​ការ​ឡើង​កាន់​តំណែង​រប​ស់​លោក។​

​លោក​ បៃ​ដិ​ន បាន​ជំរុញ​ផង​ដែរ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំងអស់ បន្ត​អនុវត្តន៍​តាម​វិធានការ​សុវត្ថិ ភាព​ជំងឺ COVID-19 ដោយ​លោក​បាន​អះ​អាង​ថា ប្រទេស​របស់​លោក​មិនទាន់​ស្ថិត​នៅ​លើ​បន្ទាត់​បញ្ចប់​នៅឡើយ​ទេ ហើយ​ពួកគេ​អាច​នឹង​ជួប​រឿង​វេទនា​ជាង​នេះ និង​ឆ្លង​ជំងឺ​បន្ថែម​ទៀតមុន​ថ្ងៃ​ទី​៤ ខែ​កក្កដា​ខាងមុខ។​ សូម​បញ្ជាក់​ថា កាលពី​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មុន លោក​ បៃ​ដិ​ន បាន​អំពាវនាវ​ដល់​បណ្ដា​រដ្ឋ ក្រុម​កុលសម្ព័ន្ធ និង​ដែនដី​មួយ​ចំនួន ត្រូវតែ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ពេញវ័យ​សហរដ្ឋអាមេរិក​ទាំងអស់ មិន​ឲ្យ​យឺត​ជាង​ថ្ងៃ​ទី​១​ ខែ​ឧសភា​នោះ​ទេ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm