ឃាត់មនុស្ស៧០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងរយៈពេល២ថ្ងៃនៅភ្នំពេញ

2022/09/19 07:23:58 pm        608

ភ្នំពេញ៖ បន្ទាប់ពីមានបទបញ្ជារបស់ថ្នាក់ដឹកនាំកម្លាំងអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងជាបន្តបន្ទាប់ ចាប់ពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ រហូតឃាត់ខ្លួនមនុស្សចំនួន៧០នាក់ ក្នុងរយៈពេល២ថ្ងៃមកនេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ថា គិតត្រឹមរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និងទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបង្កើតក្រុមការងារធ្វើការបង្ក្រាបទីតាំង​បើកលេងល្បែងស៊ីសង​រយៈពេល២ថ្ងៃ​មកនេះបានចំនួន ៣៦ករណី ​ដោយឃាត់ខ្លួនមនុស្ស៧០នាក់ ​មានស្រ្ដី ៣៥នាក់។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្ថែមថា មូលដ្ឋានដែលមានការបង្ក្រាបល្បែងស៊ីសង​មានដូចជា ខណ្ឌចំការមន​ ខណ្ឌបឹងកេងកង ​ខណ្ឌដូនពេញ ​ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ​ ខណ្ឌសែនសុខ និងខណ្ឌកំបូល។ ជាមួយគ្នានេះកម្លាំងសមត្ថកិច្ចនឹងបន្តស្រាវជ្រាវ អនុវត្តបង្ក្រាបទីតាំងល្បែងខុសច្បាប់គ្រប់ប្រភេទ​បន្ត​បន្ទាប់ទៀតជាប្រចាំ។ ចំពោះមនុស្សប្រុសស្រីទាំង៧០នាក់​ ត្រូវបានកម្លាំងអាជ្ញាធរសាកសួរ និង​កសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសារដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោយមាន​អនុក្រឹត្យ និងប្រសាសន៍របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ​នាយករដ្ឋមន្ត្រី​ បានបញ្ជាដាច់ខាតឱ្យអាជ្ញាធររាជធានី ខេត្ត ចុះ​បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ភ្លាមៗឯកឧត្តម ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ បាន​ប្រជុំបន្ទាន់​ពាក់ព័ន្ធ​ការការពារសន្តិសុខ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងនោះ អភិបាលរាជ​ធានីភ្នំពេញ​បានដាក់បទបញ្ជាឱ្យអាជ្ញាធរខណ្ឌនីមួយៗ មិនត្រូវបិទបាំងទីតាំងលេងល្បែងស៊ីសង​ខុសច្បាប់​ណាមួយទាំងអស់​ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីក្រុមការងារចម្រុះ​បាន​ឃើញ និងចុះបង្ក្រាបបាន ​គឺអភិបាលខណ្ឌនោះត្រូវទទួលខុសត្រូវ។

ឯកឧត្តមអភិបាលរាជធានី បានបន្តថា ក្រុមការងាររបស់សាលារាជធានីនឹងចុះទៅ​បង្ក្រាប​តាម​មូលដ្ឋាន ​នៅពេលចុះបង្ក្រាបនៅខណ្ឌណាមួយ គឺមិនឱ្យអភិបាលខណ្ឌនោះ​ចុះបង្ក្រាប​ជាមួយទេ ដូច្នេះខណ្ឌនោះត្រូវទទួលខុសត្រូវបង្ក្រាបឱ្យបានមុនក្រុមការងាររាជធានីចុះទៅដល់ ប្រសិន​បើមិនដូច្នោះអភិបាលខណ្ឌនោះត្រូវទទួល​ខុសត្រូវផងដែរ នៅពេលក្រុមការងាររាជធានី​ចុះ​រកឃើញ ​និងបង្ក្រាប​ ហើយឯកឧត្តមនឹងស្នើប្រមុខរាជរដ្ឋាភិបាលដកដំណែងអភិបាលខណ្ឌនោះ ដោយមិនលើកលែងឡើយ៕អត្ថបទ៖ កុម្ភៈ


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        16
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        27
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm