សម្តេច ស ខេង៖ ល្បែងខុសច្បាប់ក្លាយជាមែកធាងនៃការជួញដូរមនុស្សនៅកម្ពុជា

2022/09/19 12:36:26 pm        501

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា បនល្បែងខុសច្បាប់គឺកំពុងក្លាយជាមហារីកនៅក្នុងសង្គមកម្ពុជា ខណៈដែល​ល្បែងស៊ីសងនេះហើយ ជាមែកធាងនៃការជួញដូរមនុស្សនៅកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់នៃកិច្ចប្រជុំ ស្តីពីករណីបង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ​នាក្រសួងមហាផ្ទៃ ​នាព្រឹកថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២២នេះ ​សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំពុងយកចិត្ត​ទុកដាក់​បំផុត ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ​និងបង្រ្កាប​បន​ល្បែង​ខុសច្បាប់​គ្រប់ប្រភេទ ដោយ​សារ​ការជួញដូរមនុស្ស ​និង​ល្បែងអនឡាញខុសច្បាប់​ទាំងនេះ​ហើយ ធ្វើឲ្យកម្ពុជាកំពុងមានឈ្មោះ​មិនសូវល្អ​លើ​ឆាក​អន្តរជាតិ ជាពិសេសក្រោយ​ដែល​អាមេរិក​បានដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ​ជាប្រទេសទីបី ក្នុងការមិនយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និង​បង្រ្កាបបទល្មើសជូញដូរមនុស្សនេះ។

យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា​ រាជរដ្ឋាភិបាល បានកំពុងខិតយ៉ាង​យក​ចិត្តទុកដាក់បំផុតក្នុងការពន្លត់ភ្លើងនៃមហារីកសង្គមនេះឲ្យអស់ ហើយប្រសិនបើមិន​ប្រញ៉ាប់​ពន្លត់​វាទេ ​វានឹងរីករាលដាលដល់បទល្មើសផ្សេងៗ​ទៀត​នៅក្នុងសង្គមកម្ពុជា រួមទាំង​ប៉ះពាល់​ដល់ការពង្រឹង​ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ​ក៏បានបញ្ជាក់ផងដែរថា គោលដៅសង្ស័យ​ច្រើន​ជាងគេ ចំពោះជួញដូរមនុស្ស ​និងបនល្បែងខុសច្បាប់តាមអនឡាញនេះ​ គឺនៅខេត្តព្រះសីហនុ ហើយ​អាជ្ញាធរចម្រុះ​បានកំពុងធ្វើប្រតិបត្តិការយ៉ាង​សកម្មផងដែរ ដោយ​បាន​ចាប់​ជនល្មើសយក​ទៅ​ផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន​ និងបានជួយសង្រ្គោះជនរងគ្រោះឲ្យរួចផុត​ពីការជួញដូរ និង​ធ្វើទារុណកម្មបានយ៉ាងច្រើនផងដែរ៕ អត្ថបទ៖ បាន ចក់



អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/05/19 03:58:00 pm
​អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm
​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am