រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថាប័នពាក់ព័ន្ធសម្រួលដករបាំងមិនចាំបាច់ជូនទេសចរអន្តរជាតិ

2022/09/19 02:02:22 pm        634

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើស្ថាប័នពាក់ព័ន្ធ និងមន្ត្រី​ច្រកព្រំដែនអន្តរជាតិ​ ជួយសម្រួលដករបាំងមិនចាំបាច់មួយចំនួនជូនទេសចរអន្តរជាតិ​ពេលមកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។

ឯកឧត្តម ថោង ខុន ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើ​ដំណើរ​និង​ដឹកជញ្ជូន​ទេសចរនិងអ្នកដំណើរនៅតំបន់ច្រកព្រំដែនអន្តរជាតិ មានប្រសាសន័ នៅថ្ងៃទី១៩ ខែកញ្ញានេះថា មកដល់ពេលនេះ ​កម្ពុជាបានលុបចោល នូវលក្ខខ័ណ្ឌការតម្រូវអ្នកដំណើរ​អន្តរជាតិ​ធ្វើចត្តាឡីស័ក ​ការតម្រូវឲ្យមានលទ្ធផលតេសត្តPCR ៧២ម៉ោង ​ និងការតម្រូវធ្វើតេស្តរហ័សជាដើម លើភ្ញៀវអន្តរជាតិនានាពេលមកច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រីបន្តថា លើសពីនេះទៀត ​បច្ចុប្បន្នភ្ញៀវអន្តរជាតិទាំងអស់ចូលមកកម្ពុជា គឺអាចស្នើ​សុំធ្វើ​ទិដ្ឋាការនៅពេលមកដល់ VISA ON ARRIVAL បាន និងតម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្របញ្ជាក់​ការ​ចាក់វ៉ាក់សាំងដូសមូល​ដ្ឋានពេញលេញ១បន្ថែមតែប៉ុណ្ណោះ ដោយឡែកអ្នកដំណើរមិនទាន់ចាក់វ៉ាក់​សាំងកូវីដ១៩​ គឺតម្រូវធ្វើតេស្តរហ័សនៅពេលចូលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា។

ឯកឧត្តម ថោង ខុន បន្តថា ពាក់ព័ន្ធបញ្ហាការធ្វើសាលាកបត្រចូល Arrival Card សេចក្តីប្រកាស​របស់​គយនិងរដ្ឋាករកម្ពុជា ​ សេចក្តីប្រកាសុខភាពរបស់មន្ត្រីចត្តាឡីស័ក មួយចំនួនទៀតគឺមិនមាន​តម្រូវ ដោយគ្រាន់តែមាន​លិខិតឆ្លងដែន ​មានសុពលភាព ​ និងបណ្ណចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។

ឯកឧត្តម បន្តថា មន្ត្រីច្រកទ្វារព្រំដែន រួមមាន៖ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ មន្ត្រីគយ និងរដ្ឋាករ នគរបាលទេសចរណ៍ និងមន្ត្រីចត្តាឡីស័កជាដើម ​ត្រូវសហការធ្វើបដិសណ្ឋារកិច្ចល្អ លុបបំបាត់​ភាពអសកម្ម​ ជាពិសេស ​មន្ត្រីច្រកទ្វារអន្តរជាតិទំាងអស់ត្រូវរួមគ្នាអនុវត្តគោលការណ៍ ធ្វើឲ្យ​ភ្ញៀវជឿជាក់ ​តម្លៃសមរម្យ និងសម្រួលការធ្វើដំណើរ៕

អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am