អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរឱ្យបង្ក្រាប និងឈប់ពាក់ព័ន្ធនឹងល្បែងស៊ីសង

2022/09/19 09:08:49 pm        627

បាត់ដំបង៖ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម សុខ លូ អភិ បាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែកញ្ញាម្សិលមិញ បានដឹកនាំកិច្ចប្រជុំដាក់ផែនការជាក់លាក់បង្រ្កាបល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ។ ឯកឧត្ដម បានណែនាំអាជ្ញាធរឱ្យបង្ក្រាប និងដកខ្លួនកុំពាក់ព័ន្ធនឹងល្បែងស៊ីសង។

ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំកងកម្លាំង ទាំងបីប្រភេទ ឯកឧត្តមអភិបាលខេត្តបាត់ដំបង សុខ លូ បានណែនាំដល់អ្នកពាក់ព័ន្ធនឹងល្បែងខុស​ច្បាប់ ទាំងអស់ ត្រូវដកខ្លួនថយជាបន្ទាន់ ​ហើយដកខ្លួនជារៀងរហូត។ មេល្បែងខុសច្បាប់​គ្រប់ប្រភេទ និង កន្លែង លួចលាក់លេងល្បែងនានា ​ត្រូវបញ្ឈប់ជាបន្ទាន់។

ឯកឧត្តម បានណែនាំដល់អ្នកញៀនល្បែងទាំងឡាយ​ ឱ្យឈប់លេងតទៅទៀត ដើម្បី សុភមង្គល ក្នុងគ្រួសារ។

ឯកឧត្តម បានជំរុញដល់អាជ្ញាធរ និងកងម្លាំងមានសមត្ថកិច្ច​ ត្រូវបង្រ្កាបគ្រឿងញៀន និងបទ ល្មើសគ្រប់​ប្រភេទជាប់ជាប្រចាំ ​ដោយមិនដកដៃឡើយ។

តាមរយៈសារសំឡេងកាលពីថ្ងៃទី១៧ ខែកញ្ញា នេះ សម្ដេចតេជោ ​ហ៊ុន សែន​ បានចេញបញ្ជា ដោយ​ម៉ឺងម៉ាត់បំផុត ឱ្យចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់​គ្រប់ប្រភេទ ដោយ​សម្ដេចតេ​ជោ ​បានបញ្ជាក់អំពីភាពមិនញញើតក្នុងការដកចេញពីមុខតំណែងអភិបាលរាជធានី ខេត្ត និង​អាជ្ញាធរមូល ដ្ឋានទាំងឡាយណា ​ដែលត្រូវបានរកឃើញថា ​មិនទទួលខុសត្រូវ លើមុខងារ​របស់ខ្លួន៕អត្ថបទ៖ នឿត សុភក្ត្រ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm