បុរសម្នាក់ជាអ្នកសារព័ត៌មាន បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ក្នុងតំបន់បឹងកក់

2022/09/19 02:37:29 pm        802

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ បានបណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត ខណៈកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង១១ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងកើតហេតុស្ថិតនៅផ្លូវបំបែកជាបួន ផ្លូវលេខ៨២ កែងផ្លូវលេខ១៥៩ ស្ថិតនៅក្នុងបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ​ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ​ពណ៌ខ្មៅដែលមានស្លាកលេខ​ ភ្នំពេញ1FD-9887 ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៩ ក្នុងទិសដៅពីជើងទៅត្បូង ​ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែ​ត្រូវបានរថយន្តមួយគ្រឿង ​ម៉ាកហ៊ីយ៉ានដាយ HVX ពណ៌ទឹកប្រាក់ មានស្លាកលេខ​ព្រះសីហនុ2B-5858 ​ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៨២ ក្នុងទិសដៅពីលិចទៅកើតក្នុង​ល្បឿន​លឿន បុកពេញទំហឹង​បណ្តាលឲ្យជនរងគ្រោះរង​របួសធ្ងន់​បែក​ក្បាល​ផុង​នៅ​ផ្នែកខាងក្រោយ​នៃ​លលាដ៍ក្បាល​ ហូរ​ឈាមមិនឈប់។

បន្ទាប់មក​គេឃើញ​មានរថយន្តសាម៉ុយ​នៃ​មន្ទីរពេទ្យកាល់ម៉ែត្រ ​មក​ទទួល​ទៅសង្គ្រោះបន្ទាន់ភ្លាមៗ តែជា​អកុសល បុរសរងគ្រោះត្រូវបានទទួលមរណៈភាព​នៅក្នុងមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ​ជនរងគ្រោះមានឈ្មោះ ឌី រៀ អាយុ៥៩ឆ្នាំ មុខរបរជាអ្នកកាសែតនៃស្ថាប័ន ​កម្ពុជាថ្មី បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ​ទទួល​យកទៅបូជាតាមប្រពៃណី។ ​ចំណែកម្ចាស់រថយន្ត ត្រូវបាន​សម្ថកិច្ចមូលដ្ឋានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក​ ដើម្បីធ្វើកំណត់ហេតុ៕



អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am