រញ្ជួយ​ដី​កម្រិត ៦.៨រិច​ទ័​រ​វាយប្រហារ​ភាគ​អាគ្នេយ៍​កោះ​តៃវ៉ាន់​បណ្ដាល​ឲ្យ​មនុស្ស​ ១៤៦​នាក់​រងរបួស​

2022/09/19 09:50:57 pm        686

​កោះ​តៃវ៉ាន់៖ រញ្ជួយ​ដី​ដ៏​ខ្លាំងបា​នធ្វើ​ឲ្យ​រញ្ជួយ​តំបន់​ភាគច្រើន​នៅ​កោះ​តៃវ៉ាន់កាលពី​ថ្ងៃអាទិត្យ ដោយបាន​បណ្តាល​ឲ្យអគារ​កម្ពស់​ ៣​ជាន់​បាក់​រលំ និង​បានធ្វើ​ឲ្យ​មនុស្ស​ ៤​នាក់​ជាប់​នៅ​ខាងក្នុង ព្រមទាំង​បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ប្រមាណ​ ៤០០​នាក់​ជាប់គាំង​នៅ​តំបន់ភ្នំ​។​

​ការិយាល័យ​អាកាសធាតុ​កោះ​តៃវ៉ាន់​បាន​និយាយថា រញ្ជួយ​ដី​នេះ​មាន​ជម្រៅ ៧.៣​គីឡូម៉ែត្រ​ដោយមាន​ចំណុចកណ្តាល​របស់​វា​នៅក្នុង​តំបន់ Taitung​។ ស្នងការ​តំបន់ ​Taitung លោកស្រី April Yao បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម ​Facebook​ របស់លោក​ស្រី​ថា រញ្ជួយ​ដី​នេះ​មាន​កម្លាំង​ខ្លាំង ​ខណៈ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាលបានបង្ហាញ​រូបភាព​ ទំនិញ​បាន​រង្គើ​ធ្លាក់​ចេញពី​ធ្នើរ​នៅក្នុង​ហាង​។​ ​លំនៅឋាន​ច្រើនជាង ​៧​ពាន់​ខ្នង​ត្រូវបាន​រាយការណ៍​ថា គ្មាន​អគ្គិសនី​ប្រើប្រាស់​ក្នុង​តំបន់ Yuli ហើយ​ទុយយោ​ទឹក​ត្រូវ​បាន​បំផ្លាញ​។​

​ការិយាល័យ​អាកាសធាតុ​និយាយថា រញ្ជួយ​ដី​អាច​កើតឡើង​នៅ​ពាសពេញ​កោះ​តៃវ៉ាន់​។ អគារ​នានា​បាន​រញ្ជួយ​រយៈពេល​ខ្លី​ក្នុង​ទីក្រុង​តៃប៉ិ ខណៈ​មួយចំនួន​បាក់​រលំ​។ កាលពី​ឆ្នាំ​២០១៦ មនុស្ស​ជាង ១០០​នាក់​បាន​ស្លាប់​ដោយ​ការរញ្ជួយ​ដី​នៅ​ភាគខាងត្បូង​កោះ​តៃវ៉ាន់ ហើយ​រញ្ជួយ​ដី​កម្រិត ៧.៣រ៉ិ​ច​ទ័​រកា​លពី​ឆ្នាំ​១៩៩៩​ បណ្តាល​ឲ្យ​មនុស្ស​ជាង ២,០០០​នាក់​ស្លាប់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1088
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        533
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm