បាល់ទាត់៖ ប្រធានក្រុម Borussia Dortmund និងក្រុមជម្រើសជាតិអាល្លឺម៉ង់ Marco Reus នឹងត្រូវសម្រាកយ៉ាងហោចណាស់ ៤សប្តាហ៍បន្ទាប់ពីទទួលរងរបួសកជើងអំឡុងការប្រកួតដែល Dortmund យកឈ្នះ ១-០ លើ Schalke កាលពីថ្ងៃសៅរ៍។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះចូលលេងបានត្រឹម ២៨នាទីក៏រងរបួសកជើងត្រូវសែងចេញពីទីលាន បន្ទាប់ពីទទួលការពិនិត្យបន្ថែមនៅលើទីលានច្រើននាទី។ របួសដែលត្រូវសម្រាករយៈពេល ៤សប្តាហ៍នេះក៏បានធ្វើឱ្យឱកាសជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់នៅ World Cup 2022 នៅកាតាចុងឆ្នាំនេះស្ថិតក្នុងមន្ទិលផងដែរ។ រំលឹកថា Marco Reus ធ្លាប់អវត្តមានពីក្រុមអាល្លឺម៉ង់នៅព្រឹត្តិការណ៍ធំៗ ជាច្រើនលើករួចមកហើយដោយសាររបួសដូចជា Euro 2012, World Cup 2014, Euro 2016 និង Euro 2021៕
អត្ថបទ៖នាង សុភាវុធ