សម្ដេច​តេ​ជោ​នឹង​លើកយក​ប្រធានបទ​ជាច្រើន ដើម្បី​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​

2022/09/19 05:36:15 pm        881

​ភ្នំពេញ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ធ្វើ​សេចក្តីថ្លែងការណ៍​ជាតិ​របស់​កម្ពុជា នៅក្នុង​កិច្ចពិភាក្សា​ទូទៅ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧ ហៅ​កាត់ ម​.​ស​.​អ​.​ស​.​ប ក្រោម​ប្រ ធាន​បទ «​ចំណុច​របត់​សំខាន់​ នៃ​ការ​ផ្លាស់ប្តូរ​មិនអាច​ត្រឡប់ក្រោយ​បាន​៖ ដំណោះស្រាយ​បរិវត្ត​កម្ម​ចំ ពោះ​បញ្ហា​ប្រឈម​ប្រទាក់ក្រឡា​គ្នា​»​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និ ង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២​។​

​ប្រភព​ដដែល​បន្ត​ថា បទ​អន្តរាគមន៍​នេះ នឹង​ផ្តោតលើ​តួនាទី​ស្ថាបនា​របស់​កម្ពុជា​ក្នុងការ​គាំទ្រ​ពហុភាគី​និយម​ផ្អែកលើ​ការ​គោលការណ៍​ច្បាប់ ការរួម​សហការគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​ផ្នែក​សុខភាព​ជាស​កល​ដែល​កំពុង​បន្ត​កើតមាន ការប្រែប្រួល​អាកាសធាតុ ការពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម ពហុភាគី គោលនយោបាយ​ឌីជីថល​និង​សេដ្ឋកិច្ច​បៃតង ព្រមទាំង​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ការរក្សាបាន​នូវ​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​យូរអង្វែង​។

​ប្រភព​ដដែល​បញ្ជាក់បន្ថែម​ថា ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ញូវយ៉ក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹងមាន​ជំនួប​បន្តបន្ទាប់​គ្នា​ជាមួយ​ឯកឧត្តម អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជា តិ ឯកឧត្តម ឆា​លស៍ មី​ឆែ​ល ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោកជំទាវ សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស ឯកឧត្តម​បណ្ឌិត ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស អរ​តា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ហើយ​និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ផងដែរ​។​

​នៅក្នុង​បេសកកម្ម​នេះដែរ តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម មី​ហ្គេ​ល ឌី​យ៉ា​ស​-​កា​ណែ​ល បឺ​មូ​ដេ​ស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា​ពីថ្ងៃ​ទី​២៣-២៥ ខែកញ្ញា ឆ្នាំ​២០២២​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​ផ្លូវការ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី មី​ហ្គេ​ល ឌី​យ៉ា​ស​-​កា​ណែ​ល បឺ​មូ​ដេ​ស ពិភាក្សា​អំពី​មធ្យោបាយ ដើម្បី​បន្ត​ពង្រឹង​ចំណងមិត្តភាព​ដ៏​រឹងមាំ​រវាង​កម្ពុជា​និង​គុយបា និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេងៗ​។ បន្ទាប់ពី​ជំនួប​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៥ រួមមាន ១.​កម្មវិធី​នៃ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​វប្បធម៌ ២.​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យាស្ថាន​ការទូត​នៃ​ប្រទេស​ទាំងពីរ ៣.​អនុស្សរណៈ​យោ គ​យល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​កីឡា ៤. គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ និង ៥.​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួងសុខាភិបាល​កម្ពុជា​-​គុយបា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ចូលជួប​សម្តែង​ការគួរសម​ចំពោះ ឯកឧត្តម អេ​ស្តេ​បាន ឡា​ហ្សូ ហឺ​ណាន់​ដេ​ស ប្រធានរដ្ឋសភា​នៃ​អំណាច​ប្រជាជន​គុយបា​។ សម្តេច​តេ​ជោ ក៏​រំពឹងថា​នឹង​ចូលជួប​សម្តែង​ការគួរសម​ចំពោះ ឯកឧត្តម រ៉ា​អ៊ូ​ល ខាស​ស្ត្រូ អតីត​ប្រធានាធិបតី​គុយបា ផងដែរ​។

នៅ​រដ្ឋធានី​ហា​វា​ណា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅ​ទស្សនា​មជ្ឈមណ្ឌល ហ្វី​ដែល កា​ស្ត្រូ (Fidel Castro) និង​មជ្ឈមណ្ឌល​វិស្វកម្ម​ហ្ស៊េ​ន និង​បច្ចេកវិទ្យា​ជីវៈ និង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិ​មាន​អនុស្សាវរីយ៍ ចូ​ហ្សេ ម៉ា​ទី (José Martí)​។ សម្តេច​តេ​ជោ ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​និង​រស់នៅក្នុង​ប្រទេស​គុយ​បា​ផងដែរ​។​

​អំឡុង​បេសកកម្ម​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ថ្នាក់ជាតិ​រប ស់ ឯកឧត្តម អា​បេ ស៊ីន​ហ្សូ (ABE Shinzo) អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២៕អត្ថបទ​៖ គង់ ឌិន​


អត្ថបទដែលទាក់ទង

នាវាទេសចរណ៍ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដឹក ភ្ញៀវទេសចរ និងនាវិកជាង១ពាន់នាក់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុរយៈពេល ២ ថ្ងៃ
2025/04/20 02:54:31 pm        1
ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកិច្ចការនារី»
2025/04/20 02:48:52 pm        1
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
2025/04/20 02:17:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋមីយ៉ាន់ម៉ា រាប់ពាន់នាក់នៅតែស្ថិតក្នុងវិបត្តិ ច្រើនសប្តាហ៍បន្ទាប់ពីការរញ្ជួយដីដ៏អាក្រក់

2025/04/20 04:49:51 pm
​ពលរដ្ឋអាមេរិកជាង ៣០លាននាក់ ស្ថិតក្រោមការព្រមានសម្រាប់អាកាសធាតុធ្ងន់ធ្ងរនៅចុងសប្តាហ៍នេះ
2025/04/20 04:47:49 pm
​មនុស្សជាច្រើននាក់ស្លាប់ និងរាប់រយនាក់ត្រូវជួយសង្គ្រោះ ក្នុងទឹកជំនន់ដ៏ធំនៅភាគខាងជើងឥណ្ឌា
2025/04/20 04:21:06 pm
​កូរ៉េខាងជើង រិះគន់ការសម្រេចចិត្តរបស់អាមេរិក ក្នុងការបន្ធូរបន្ថយការនាំចេញអាវុធ
2025/04/20 04:19:12 pm
​មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ានៅចក្រភពអង់គ្លេស ជុំវិញសេចក្ដីសម្រេចសិទ្ធិប្តូរភេទ
2025/04/20 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/19 07:23:26 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/06 11:39:47 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/20 09:41:03 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/18 03:18:43 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/18 07:34:14 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am