ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​ប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជា​មួយនឹង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កង​ភូមិន្ទ​ថៃ នៅ​រាជធានី​បាងកក​

2022/09/20 02:43:30 am        581

ភ្នំពេញ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កង​ភូមិន្ទ​ថៃ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក​ ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយនឹង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ណា​រ៉ុង​ផាន់ ជិត​កែវ​ធែ (Narongpan Jitkaewtae) មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ភូមិន្ទ​ថៃ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​២ របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រះរាជាណាចក្រ​ថៃ តប​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​មិត្ត​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ណា​រ៉ុង​ផាន់ ជិត​កែវ​ធែ បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ប្រកបដោយ​កិត្តិយស ក្នុង​ការទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​បាន​រំឭក​ឡើងវិញ​អំពី​លទ្ធផល​សំខាន់ៗ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ រូប​ឯកឧត្តម​ផ្ទាល់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ​។

ក្នុងនេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​កោតសរសើរ​អំពី​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា និយាយ​ជារួម និង​និយាយ​ដោយឡែក អំពី​ការអភិវឌ្ឍ​សមត្ថភាព​របស់​កងយោធពល​ខេមរភូមិន្ទ ដែល​កំពុងដំណើរការ​បោះជំហាន​ជាក់ស្តែង​ទៅមុខ​គួរឱ្យកត់សម្គាល់​។

​ជាការ​ឆ្លើយតប ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​អំពី​ចំណងមិត្តភាព​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​ក្នុង “​ភាពជា​ដៃគូ​សន្តិភាព និង​វិបុលភាព​” និង​បាន​ចាត់ទុកថា​ដំណើរ​ទស្សនកិច្ច​លើក​នេះ គឺជា​សក្ខីភាព​នៃ​ការបន្ត​រក្សា​នូវ​ទំនាក់ទំនង​ដ៏​ល្អជា​ប្រពៃណី និង​ប្រកបដោយ​អត្ថន័យ​សម្រាប់​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ ស្រប​ពេលដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ក៏​កំពុង​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ទាំង​ក្នុងដំណាក់កាល​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ដំណាក់កាល​នៃ​ការ​ងើប​ឡើងវិញ​ចេញពី​វិបត្តិ​នេះ​។​

ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​នេះ សម​ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​រ​វាង​កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា ដូចជា​៖ ការកាប់​ឈើ​ខុសច្បាប់​, ចរាចរណ៍​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស ក៏ដូចជា​ការ​រក្សាបាន​នូវ​ទំនាក់ទំនង​ការងារ​ជាប់​ជាប្រចាំ​រវាង​ថ្នាក់​យោធភូមិភាគ និង​កិច្ចសហការ​ផ្ទាល់​រវាង​អង្គភាព​ជួរមុខ ទោះបី​ក្នុងអំឡុងពេល​មានការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។ សំខាន់​ផង​ដែរ​នោះ នៅ​ចំពោះមុខ​ស្ថានការណ៍​ជាយថាហេតុ និង​គ្រោះមហន្តរាយ​ផ្សេងៗ កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ តែង​បាន​យកចិត្តទុកដាក់​សហកា​រ និង​ជួយ​គ្នា​ទៅវិញទៅមក​យ៉ាងសកម្ម និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

មួយវិញទៀត សម​ភាគី​ទាំងពីរ ក៏បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​អនុវត្ត​ខ្លឹមសារ​នៃ “​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​-ToR” រវាង​កងទ័ពជើងគោក​ទាំងពីរ ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រហូត​សម្រេចបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជាក់ស្តែង​ជាច្រើន​លើ​ការងារ​មួយចំនួនជាអាទិ៍​៖ ការផ្លាស់ប្តូរ​អ្នកជំនាញ​, ការផ្លាស់ប្តូរ​ទស្សនកិច្ច​, ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស​, ការ​លោត​ឆត្រ​មិត្តភាព និង​ការរៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន​រួម (Land Ex THACAM)​។​

​សម្រាប់​ទិសដៅ​ទៅមុខសម​ភាគី​ទាំងពីរ បានបង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការបន្ត​ថែរក្សា​ទំនាក់ទំនង​មិត្តភាព​រឹងមាំ និង​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​កម្រិត​កងទ័ពជើងគោក និង​បណ្តា​កងឯកភាព​ចំណុះ ស្របទៅតាម​ខ្លឹមសារ​នៃ “​លក្ខខណ្ឌ​ ស្តីពី​កិច្ចសហប្រតិបត្តិការ​-TOR” រវាង​កងទ័ពជើងគោក​ទាំងពីរ​សំដៅ​ធ្វើយ៉ាង​ណា​បន្ត​ថែរក្សា​ចំណង​សាមគ្គីភាព មិត្តភាព ការទុកចិត្ត​គ្នា និង​ការ​សហការគ្នា​ឱ្យបាន​ស្អិតរ​មួ​ត​បន្ថែមទៀត ដែលជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន​ដើម្បី​ការពារ និង​កសាង​ប្រទេសជាតិ​ទាំងពីរ ឱ្យបាន​រីកចម្រើន​រុងរឿង​ទាំងអស់គ្នា នៅក្រោម​ម្លប់​នៃ​សុខសន្តិភាព ស្ថិរភាព និង​វិបុលភាព​រួម​៕​

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm