
អន្ដរជាតិ៖ ចិន បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានប្តឹងជាផ្លូវការនឹងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសេចក្តីអធិប្បាយរបស់លោក ប្រធានាធិបតី ចូ បៃដិន ថា កងកម្លាំងសហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ បើសិនជាចិនព្យាយាមឈ្លានកោះស្វ័យគ្រប់គ្រងមួយនេះ។ ចិនប្រកាសថា កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។គួរឲ្យដឹងថា លោក បៃដិន បានឆ្លើយថា “បាទ” នៅពេលសួរអំឡុងបទសម្ភាសន៍កម្មវិធី៦០នាទីរបស់ទូរទស្សន៍ CBS News ថាតើកងកម្លាំងសហរដ្ឋអាមេរិក ពលរដ្ឋសហរដ្ឋអាមេរិកទាំងស្រី ទាំងប្រុស នឹងការពារកោះតៃវ៉ាន់ឬ ក្នុងករណីដែលមានការឈ្លានពានពីចិន៕