មន្រ្តីជាន់ខ្ពស់អាជ្ញាធរមីន ជំរុញលើកទឹកចិត្តដល់ស្ត្រីក្នុងវិស័យត្រូវជំនះការភ័យខ្លាច

2022/09/20 04:34:57 am        421

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញលើកទឹកចិត្តឲ្យមានការចូលរួមពីស្រ្តីនៅគ្រប់ទម្រង់ការងារ និងស្ថានភាពទាំងអស់ នៃការងារបោសសម្អាតមីននៅកម្ពុជា។

នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងការកែសម្រួលគោលការណ៍ណែនាំ ស្តីពីការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យសកម្មភាពមីន ដែលបានប្រព្រឹត្តិទៅនៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពារសិទ្ធិស្រ្តី និងផ្តល់តួនាទីឲ្យស្រ្តីឲ្យមានការចូលរួមគ្រប់សកម្មភាពសង្គម និងនយោបាយ។

បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា មានការចូលរួមច្រើនពីស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងមានស្រ្តីប្រមាណ ៥០% ជាអ្នកដោះមីន ក្នុងការធានាសុខសុវត្ថិភាព និងផ្តល់ក្តីសង្ឃឹមជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

មូលហេតុដែលវិស័យសកម្មភាពមីន មានមុខមាត់ជាស្រ្តី គឹដោយសារសហគមន៍ដែលងាយរងគ្រោះ មានផលប៉ះពាល់ និងមានហានិភ័យខ្ពស់ដោយសារមីន ភាគច្រើនគឺជាស្ត្រី ដូចអ្វីដែលយើងបានឃើញថា អ្នកទទួលផលប្រយោជន៍ពីការងារបោសសម្អាតមីន ប្រមាណជា ៥០ % ជាស្ត្រីផងដែរ។

ដើម្បីឲ្យស្រ្តីរួចចាកផុតពីការព្រួយបារម្ភ ការភ័យខ្លាច និងផ្លាស់ប្តូរផ្នត់គំនិតឲ្យកាន់តែមានភាពរឹងមាំ និងក្លាហាន លោកទេសរដ្ឋមន្រ្តី បានណែនាំនូវគោលការណ៍ ៧ចំណុចសម្រាប់ការចូលរួមរបស់ស្រ្តី៖ ១/ត្រូវធ្វើអ្វីឱ្យល្អបំផុតដែលអាចធ្វើបាន ២/អនុញ្ញាតឱ្យខ្លួនឯងត្រូវបានគេមើលឃើញ ៣/ទៅមុខកាន់តែឆ្ងាយ កុំភ័យខ្លាច បញ្ចេញវាចេញឱ្យអស់ និងកុំទុកអ្វីចោល ៤/នេះគឺជាខ្លួនឯង ៥/នេះគឺជាកន្លែងដែលខ្លួនឯងមក ៦/នេះគឺជាកំហុសឆ្គងរបស់ខ្លួនឯង និង៧/នេះគឺជាអ្វីដែលមានន័យថាជាកម្មសិទ្ធិរបស់អ្នក។

សូមបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រថវិកាពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល (Clearing for Results) ដំណាក់កាលទី៤ ក្នុងគោលបំណងធ្វើការពិនិត្យរួមគ្នាលើខ្លឹមសារសេចក្តីព្រាង និងប្រមូលធាតុចូល/យោបល់បន្ថែមពីប្រតិបត្តិករ ក្រុមការងារផែនការសកម្មភាពមីន(ម៉ាពូ) និងភាគីពាក់ព័ន្ធ ដើម្បីឱ្យគោលការណ៍ណែនាំនេះកាន់តែមានលក្ខណៈល្អប្រសើរ និងអាចឆ្លើយតបទៅនឹងការអនុវត្តជាក់ស្តែងបានគ្រប់ជ្រុងជ្រោយ។

គោលការណ៍ណែនាំស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន គឺជាឧបករណ៍ជំនួយសម្រាប់ការអនុវត្តការបញ្ជ្រាបយេនឌ័រនៅក្នុងសសរស្តម្ភសំខាន់ៗ នៃសកម្មភាពមីន ដូចជាការស្រាវជ្រាវនិងបោសសម្អាតមីន/ស.ផ.ស. ការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងការស្វែងរកការគាំទ្រមតិ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm