កំពង់ឆ្នាំង៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងអះអាងជាថ្មីម្តងទៀតថា ក្រសួងការពារជាតិកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ចិនតែមួយ មិនថាកាលៈទេសៈណានោះឡើយ។
ថ្លែងក្នុងពិធីប្រគល់-ទទួលរថយន្ត និងសម្ភារយោធាមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា រាល់ជំនួយឥតសំណងរបស់ភាគីចិន បានផ្តល់ជូនដល់កងទ័ពកម្ពុជា គឺជាសក្ខីកម្មមួយឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងចិនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
គួរបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលរថយន្ត និងសម្ភារយោធាមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។












