ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកថា នៅថ្ងៃទី២១ ខែកញ្ញាស្អែកនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។
សំណេរសម្តេចតេជោ ហ៊ុន សែន តាមFacebook ផ្លូវការនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះបន្តថា សម្តេចនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បី
ចូលរួមបុណ្យសព ឯកឧត្តមសុីនហ្សូ អាបេអតីតនាយករដ្ឋមន្ត្រីជប៉ុន។
សម្តេចតេជោបញ្ជាក់ថា “ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាសុីនតុនហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់។សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ
ប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ”៕