UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា ការរឹតត្បិតលើបម្រាមទិដ្ឋាការធ្វើដំណើរថ្មីរបស់សហភាពអឺរ៉ុប ដាក់គោលដៅលើក្រុមអ្នកទេសចររុស្ស៊ីអាចមិនមែនជាគំនិតល្អបំផុតទេ ហើយសង្ឃឹមថានឹងត្រូវបានដកចេញ បន្ទាប់ពីជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែនចប់។

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិរូបនេះ បានធ្វើអត្ថាធិប្បាយទៅលើវិធានការនានារបស់សហភាពអឺរ៉ុបទាំងមូល និងរដ្ឋជាសមាជិកនិមួយៗ ដែលធ្វើឲ្យទិដ្ឋាការនោះមានការលំបាកសម្រាប់អ្នកដំណើររុស្ស៊ី ឬថែមទាំងមិនអាចទទួលបាន។ នៅពេលត្រូវបានសួរដោយទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីថា តើលោកគិតថា វិធានការទាំងនោះជាការរំលោភលើសិទ្ធិពលរដ្ឋរុស្ស៊ីដែរទេ លោក Guterres បាននិយាយថា ចំណាត់ការទាំងនោះគឺជាផ្នែកមួយនៃការជាន់ពន្លិច ស្ថានការណ៍កាន់តែធ្ងន់ធ្ងរនៃទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានខាងលើបានដកស្រង់សម្ដីរបស់លោកកាលពីថ្ងៃចន្ទ ខណៈលោកនិយាយក្នុងបទសម្ភាសន៍មួយថា ខ្ញុំពិតជាសង្ឃឹមថា បន្ទាប់ពីសង្គ្រាមបញ្ចប់ ស្ថានភាពទាំងនេះនឹងរលាយបាត់។ របាយការណ៍បាននិយាយថា លោក Guterres បានថ្លែងការណ៍ ជនជាតិរុស្ស៊ីមួយចំនួនបានព្យាយាមចាកចេញពីប្រទេសកំណើតរបស់ពួកគេ ក្រោយប្រទេសនេះបានបញ្ជូនទាហានចូលក្នុងទឹកដីអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដូច្នេះការសម្រេចចិត្តរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុប អាចថាមិនមែនជាគំនិតល្អឡើយ៕
អត្ថបទ៖ សុខមាន