ជប៉ុន៖ ព្យុះទីហ្វុង Nanmadol ជាព្យុះដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មានពីមុនមក បានបោកបក់មកលើប្រទេសជប៉ុនដោយនាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង បណ្តាលឱ្យមនុស្សរាប់សែននាក់គ្មានថាមពលប្រើប្រាស់។

ប្រទេសជប៉ុនបានព្យាយាមទប់ទល់ការវាយប្រហារខ្លាំងបំផុត ពីប្រព័ន្ធត្រូពិចនៅក្នុងប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាកាលពីចុងសប្តាហ៍ ខណៈព្យុះទីហ្វុង Nanmadol បានបោកបក់នាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងលើកោះបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់ ខណៈ ៩០នាក់រងរបួស និងកាត់ផ្តាច់ចរន្តអគ្គិសនី និងជំរុញឱ្យមានបញ្ជាជម្លៀសប្រជាជនចំនួន ៩លាននាក់។ ព្យុះទីហ្វុង Nanmadol បាននាំមកនូវកម្លាំងខ្យល់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយតំបន់មួយចំនួនអាចឃើញទឹកភ្លៀងមានកម្រិត ៥០០មីលីម៉ែត្រកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ ទឹកជំនន់ និងបំណាក់ដីត្រូវបានគេរំពឹងទុក ខណៈសេវាកម្មរថភ្លើងល្បឿនលឿន នាវាចម្លង និងជើងហោះហើររាប់រយត្រូវបានលុបចោល៕
អត្ថបទ៖ ប៊ុនថន