ចិន​ជំរុញ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ខុស​ច្បាប់​ចេញពី​អ៊ីរ៉ង់ ស្រប​ពេល​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ចាប់​ផ្ដើម​ឡើង​វិញ​

2021/04/27 09:59:58 am        174

​អូទ្រីស៖ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រេសិត​ពិសេស​ចិន​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក ​ដក​ទណ្ឌកម្ម​ខុស​ច្បាប់​ទាំង​អស់​ចេញ​ពី​អ៊ីរ៉ង់ និង​យុត្តាធិការ​-​ដៃ​វែង​របស់​ពួកគេ​ប្រឆាំង​នឹង​បុគ្គល និង​អង្គភាព​ទី​៣ ដែល​រួម​ទាំង​អ្នក​មកពី​ចិន​ផង​ដែរ ស្រប​ពេល​ដែល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ចាប់ផ្ដើម​ឡើងវិញ​ នៅ​ក្នុង​ទីក្រុង​វី​យែ​នប្រទេស​អូទ្រីស។​

​មន្ត្រី​ការទូត​ជាន់ខ្ពស់​មកពី​ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និង​អ៊ីរ៉ង់​បាន​ជួបជុំគ្នា​ក្នុង​បន្ទប់​បិទ​ទ្វារ​នៅ​ឯ​សណ្ឋាគារ Grand Hotel Wien។ ស្ថិត​នៅ​លើ​កំពូល​របៀប​វារៈ​នៃ​ជំនួប​លើក​នេះ គឺ​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញពី​អ៊ីរ៉ង់ និង​ការ​អនុវត្តន៍​វិធានការ​នុយក្លេអ៊ែរ។​ ជំនួប​ស្ដីពី​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ដែរ បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ​ពី​សាធារ​ណ​ជ​ន​​ទូទាំង​ពិភព​លោក ស្រប​ពេល​ដែល​ក្រុម​តំណាង​មកពី​អាមេរិក​នៅ​ទីក្រុង​វី​យែ​ន ត្រូវ​សង្គ្រោះ​កិច្ច​ព្រម​ព្រៀង​មួយ​នេះ។​ លោក ​វ៉ាង ឈុន ប្រេសិត​ពិសេស​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ (UN) និង​អង្គការ​អន្តរជាតិ​ផ្សេងទៀត​នៅ​ទីក្រុង​វី​យែ​ន បាន​និយាយ​ក្រោយ​ជំនួប​ថា សហរដ្ឋអាមេរិកគួរតែ​ដក​ទណ្ឌកម្ម​ ខុស​ច្បាប់​ទាំងអស់​ចេញពី​ទីក្រុង​តេ​អេ​រ៉ង់ ហើយ​ភាគី​អ៊ីរ៉ង់​ក៏​គួរតែ​ចាប់ផ្ដើម​ឡើងវិញ​ការ​អនុវត្តន៍​ទាំង​ស្រុង កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដោយ​ផ្អែកលើ​មូលដ្ឋានគ្រឹះ។​

​លោក​ វ៉ាង បន្ត​ទៀត​ថា ការ​ដក​ខ្លួន​របស់​ស​ហ​រដ្ឋ​អាមេរិក ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​បាន​ដាក់​ទណ្ឌកម្ម​អតិបរមា​​លើ​អ៊ីរ៉ង់ គឺជា​មូលដ្ឋាន​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មាន​ស្ថានភាព​ដូច​បច្ចុប្បន្ន​នេះ។ ហេតុ​ដូច្នេះ​ហើយ ការ​វិល​ត្រឡប់​មករ​ក​កិច្ចព្រមព្រៀង​មួយ​នេះ ​ឲ្យ​បាន​ឆាប់រហ័ស​របស់​សហរដ្ឋ​អាមេរិក​សំខាន់​ខ្លាំង​ណាស់ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់។​ លោក ​វ៉ាង បាន​ធ្វើការ​សង្កត់​ធ្ងន់​ថា ចិន​ជំទាស់​ដាច់​ណាត់​ចំពោះ​ទណ្ឌកម្ម​ខុសច្បាប់​ឯកតោភាគី ដាក់​ជូន​ដោយ​សហរដ្ឋ​អាមេរិក ហើយ​ទីក្រុង​ប៉េកាំងនឹង​ការពារ​សិទ្ធិ​ស្របច្បាប់ និង​អត្ថប្រយោជន៍​របស់​ខ្លួន​៕​

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm