UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបើកមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២២ កាលពីថ្ងៃចន្ទ ដោយគូសបញ្ជាក់ពីតម្រូវការក្នុងការជំរុញ និងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលបានលើកឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៥។
លោក Guterres បាននិយាយថា យើងជួបគ្នានៅក្នុងពេលនៃហានិភ័យដ៏ធំសម្រាប់ពិភពលោករបស់យើង។ មេដឹកនាំពិភពលោកកំពុងជួបប្រជុំគ្នាគ្នានៅអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ ក្រោមស្រមោលនៃជម្លោះដ៏ធំលើកដំបូងរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ មហាសន្និបាតប្រចាំឆ្នាំកំពុងប្រព្រឹត្តទៅ ខណៈប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងប្រឈមវិសមភាព វិបត្តិអាកាសធាតុដែលកំពុងកើនឡើង ការគំរាមកំហែងនៃគ្រោះទុរភិក្ស ការកើនឡើងនូវព័ត៌មានមិនពិត និងការនិយាយអំពីភាពស្អប់ខ្ពើម។
សម័យប្រជុំថ្មីរបស់មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកដោយមានការព្រមានពីប្រធានប្តូរវេនថ្មីរបស់ខ្លួន ដែលបាននិយាយអូសបន្លាយភាពមិនប្រាកដប្រជាជាសកល អតិផរណា និងជម្លោះកំពុងបង្កើតភាពចលាចល ដែលមិនបានឃើញចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ លោក Csaba Kőrösi របស់ប្រទេសហុងគ្រីបាននិយាយថា ការវាយលុករបស់រុស្សីទៅលើប្រទេសជិតខាងខ្លួនអ៊ុយក្រែន បានធ្វើឲ្យមានការប្រែប្រួលការទូតអន្តរជាតិ។ លោក Kőrösi បានចេញការព្រមាននេះ ខណៈបើកសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក៕
អត្ថបទ៖ ប៊ុនថន