ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ១០ រួមគ្នា នៅវត្តអង្គដូនទេព ខេត្តកំពង់ស្ពឺ

2022/09/20 11:02:40 pm        96

កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា រួមជាមួយឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមសមាជិកនៃគណៈកម្មការទី៧ ព្រមទាំងអ្នកតំណាងសាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ១០ រួមគ្នា នៅវត្តអង្គដូនទេព ស្ថិតនៅក្នុុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

​ឯកឧត្តម ហ៊ុន ម៉ានី រួមនឹងប្រតិភូគណៈកម្មការ បានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទៅប្រគេនព្រះសង្ឃ

ក្នុងពិធីកាន់បិណ្ឌវេនទី១០នេះ និងបានឧទ្ទិសកុសល ផលបុណ្យ ដល់បុព្វ ការីជន មានមាតា បិតា និងញាតិកាទាំង៧សណ្ដាន ដែលបានចែកឋានទៅ ព្រមទាំងដួងវិញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក សូមទទួលយកមគ្គផលកាន់បិណ្ឌនេះ ឱ្យបានគ្រប់ៗគ្នា និងសូម ជូន ពរជ័យអ្នកដែលចូលរួមថ្ងៃនេះ ឱ្យបានគ្រប់ៗគ្នាផងដែរ ។

ព្រះចៅអធិការវត្ត វត្តអង្គដូនទេព មានថេរដីកាថា ការប្រារព្ធពិធីកាន់បិណ្ឌនាពេលនេះ បានបញ្ជាក់ឱ្យឃើញ​ពីការយកចិត្ត​ទុកដាក់ចំពោះព្រះពុទ្ធសាសនា សុខទុក្ខរបស់ព្រះសង្ឃនៅក្នុងរដូវបុណ្យ ហើយក៏បញ្ជាក់ឱ្យឃើញពីភាពសប្បុរស សធាជ្រះថ្លា និងប្រកាន់មេត្តា ធម៌ ចំពោះ បុព្វការីជន គឺវិញាណក្ខ័ន្ធលោកអ្នកមានគុណ មានមាតាបិតា និងញាតិការទាំង៧សណ្ដាន ដែលបានចែក ឋាន ពី លោក នេះ ឱ្យបានទៅកើតទីឋានដ៏ប្រសើរនៅលោកខាងមុខ ហើយក៏បញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់បម្រើជាតិ សាសនា ព្រះមហាក្សត្រ ដោយភក្ដីភាពជាទីបំផុត។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានគណៈកម្មការក៏បានជួបសួរសុខទុក្ខ ជូនកុសលផលបុណ្យលោកតា លោកយាយ ជាពុទ្ធបរិស័ទ​ចំណុះជើងវត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកដាក់បិណ្ឌវេនទី១០ នេះ។

សូមអនុមោទនាកុសសផលបុណ្យជូនដល់បងប្អូនប្រជាជនខ្មែរគ្រប់ៗរូប សូមឱ្យជួបសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត៕​ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        48
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        96
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm