
អន្ដរជាតិ៖ អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា យន្តហោះមួយគ្រឿង ផ្ទុកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអាសន្នរោក នៅក្នុងប្រទេសស៊ីរី បានចុះចតនៅរដ្ឋធានីដាម៉ាស់ កាលពីថ្ងៃចន្ទម្សិលមិញ ហើយយន្តហោះដឹកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តមួយគ្រឿងទៀត នឹងធ្វើដំណើរមកដល់តាមក្រោយ។
លោក Ahmed Al-Mandhariគឺជាប្រធានប្រចាំតំបន់របស់អង្គការ WHO បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន APក្នុងបទសម្ភាសន៍អំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស់ថា ក្រុមអាជ្ញាធរសុខភាពស៊ីរី កំពុងសម្របសម្រួលការងារជាមួយអង្គការអន្តរជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអាសន្នរោគ៕
