ថវិកា​២០០​លាន​រៀល​ជា​អំណោយ​ដ៏​មហា​សប្បុរស​របស់​មហា​ឧបាសិក ប៊ុន ស៊ាងលី ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

2021/04/27 09:59:58 am        119

ភ្នំពេញ ៖ ថវិកា​ចំនួន ២០០​លាន​រៀល ឬ​ខ្ទង់ ៥​ម៉ឺន​ដុល្លារ ដែល​ជា​អំណោយ​ដ៏​មហា​សប្បុរស​របស់​អ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី មាតា​បង្កើត​របស់​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅ​ថ្ងៃ​នេះ។

អំណោយ​ជា​ថវិកា​នេះ ត្រូវ​បាន​លោ​ក​ជំទាវ ប៊ុន សុថា ប្អូន​ស្រី​ពៅ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តំណាង​របស់​សម្ដេច​ទាំង​ពីរ នាំ​យក​ទៅ​ប្រគល់​ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​មាន​តំណាង​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ឯកឧត្ដម ចន ណារិទ្ធ និង​តំណាង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា លោក​វេជ្ជ​បណ្ឌិត ដេនីស ឡូរ៉ង់ (Denis Laurent)

លោក​ជំទាវ ប៊ុន សុថា មាន​ប្រសាសន៍​ថា អំណោយ​ដ៏​មហា​សប្បុរស​នេះ គឺ​ជា​ការ​ចូលរួម​ចំណែក​ជួយ​ទ្រ​ទ្រង់​ដល់​ការ​ផ្ដល់​សេវា​ព្យបាល​ដល់​កុមារ​កម្ពុជា ដែល​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ។

លោកជំទាវ​បាន​មាន​ប្រសាសន៍​បន្ត​ថា អំណោយ​ជា​ថវិកា​នេះ បាន​មក​ពី​បច្ច័យ​នៃ​មហា​បុណ្យ​កុសល​របស់​អ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី សម្រាប់​ទុក​បរិច្ចាគ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

បើ​តាម​លោក​ជំទាវ ប៊ុន សុថា អំណោយ​មហា​សប្បុរស​របស់​​​អ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវ​បាន​ប្រគល់​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធាបុប្ផា​ចំនួន ២​លើក​​ហើយ ក្នុង​នោះ​អំណោយ​ជា​ថវិកា​លើក​ទី​១​មាន​ចំនួន​ ៥​ម៉ឺន​ដុល្លារ​ផង​ដែរ។

ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​គន្ធ​បុប្ផា ឯកឧត្ដម ចន ណារិទ្ធ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​ក្រុម​គ្រួសារ ដែល​នាំ​យក​អំណោយ​ជា​ថវិកា​នេះ​ប្រគល់​ជូន​ដល់​មូលនិធិ​គន្ធ​បុប្ផា និង​តែង​តែ​គិត​គូ​ដល់​ចិរភាព​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ដើម្បី​ផ្ដល់​ការ​ព្យាបាល​ជូន​ដល់​កុមារ​កម្ពុជា​ទូទាំង​ប្រទេស។

ឯកឧត្ដម ចន ណារិទ្ធ ក៏​បាន​បួង​សួង​ដល់​ទេវតា​ជួយ​ប្រសិទ្ធពរ​ជ័យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​​អ្នក​ឧកញ៉ា​មហា​ឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី សូម​បាន​ស្ថិត​ក្នុង​ទី​ឋាន​ដ៏​បរម​សុខ​៕អត្ថបទ ៖ សុខធី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm