
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Yoshimasa Hayashi បានជួបសមភាគីកូរ៉េខាងត្បូង លោក Park Jin កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីពិភាក្សារលើបញ្ហាទាសចរផ្លូវភេទ ដែលត្រូវបានគេបង្ខំឲ្យបម្រើការនៅតាមផ្ទះបនយោធាជប៉ុន មុនពេល និងអំឡុងពេលសង្រ្គាមលោកលើកទី២។
ជំនួបទ្វេភាគីនេះ បានរៀបចំឡើងនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ពេលដែលលោក Hayashi និងលោក Park ធ្វើដំណើរទៅចូលរួមអង្គប្រជុំលើកទី៧៧ នៃមហាសន្និបាទអង្គការសហប្រជាជាតិ(UNGA) ក្នុងសប្តាហ៍នេះ៕