
ភ្នំពេញ៖ នៅថ្ងៃអង្គារនេះ កូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ដែលសមយុទ្ធយោធានេះ ធ្វើឡើងនៅលើទីតាំងបាញ់គ្រាប់ពិត ស្ថិតក្នុងទីក្រុងភាគអាគ្នេយ៍ Pocheon ហើយវា គឺជាផ្នែកមួយនៃសមយុទ្ធយោធាប្រចាំឆ្នាំDefense Expo Korea។
លោក Kim Seong-ha គឺជាវរសេនីយ៍ឯកក្នុងកងពលតូចឥន្ទ្រីនៃកងទ័ពកូរ៉េខាងត្បូង បាននិយាយថា សមយុទ្ធយោធានេះ គឺជាឱកាសដ៏អស្ចារ្យមួយ ក្នុងការបង្ហាញពីឧត្តមភាពរបស់កងទ័ពកូរ៉េខាងត្បូង ដែលរួមទាំងប្រព័ន្ធបច្ចេកវិទ្យាកងទ័ព TIGER ដល់ប្រជាពលរដ្ឋរស់នៅក្នុង និងក្រៅប្រទេសកូរ៉េខាងត្បូង៕
