ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បង្ហាញរូបថតជាមួយចៅស្រីច្បងរបស់សម្តេច ពីការចេញបំពេញទស្សនកិច្ច និងបេសកកម្មការងារនៅអាមេរិក គុយបា និងជប៉ុន លើកនេះ អមដំណើរជាមួយដោយចៅៗ ដើម្បីរៀនធ្វើការ។
សម្តេចតេជោបញ្ជាក់ថា យកចៅស្រីទៅជាមួយដើម្បីឱ្យរៀនធ្វើការ។«ចៅស្រីម្នាក់ទៀតរង់ចាំលើយន្តហោះមុនមិនបានថតរូបជាមួយ»។
សម្តេចបានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន។


