U23 ​កម្ពុជាចាញ់​ U23 ​ជប៉ុន ៣-១ ចំពោះមុខ​អ្នកគាំទ្រ​ជិត ១​ម៉ឺន​នាក់​

2022/09/21 05:26:18 pm        95

​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាបាន​រង​បរាជ័យ​ក្នុង​លទ្ធផល ៣-១ ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​ U23 ​ជប៉ុន ក្នុងជំនួប​មិត្តភាព​អន្ដរជាតិនៅ​ពហុ​កីឡដ្ឋាន​ជាតិកាលពី​រាត្រី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ ម្សិលមិញ ។

​ការប្រកួត​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ផ្ទាល់​សរុប​ចំនួន ៩៦៥៤​នាក់​នេះ ក្រុមយុវជន​ U23 ​ជប៉ុនបាន​ស៊ុត​បើក​ការ​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​មុននៅ​នាទី​១៤ ដោយ​កីឡាករ​ Komori Hiiro ​មុន​ប្រធាន​ក្រុម ជួន ចាន់​ចាវ រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាដោយ​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រនៅ​នាទី​២៧។ យ៉ាងណាក្ដី​ក្រុម​ភ្ញៀវ​ជប៉ុននៅតែ​ព្យាយាម​ដាក់​សម្ពាធរហូត​រកបាន ២​គ្រាប់​បន្ថែមទៀតដោយ​កីឡាករ​ Fujii Kaito ​នៅ​នាទី​៣៧ និង​កីឡាករ​ Yamada Shin ​នៅ​នាទី​៦៤។​

​សូមបញ្ជាក់ថា ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ ដើម្បី​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ មុន​ការប្រកួត​នេះក្រុម​ជម្រើសជាតិ​ U23 ​កម្ពុជាក៏​មិន​ខុសពី​ក្រុម​ជម្រើសជាតិ ឬ​ក្រុម​ធំ​កម្ពុជា​ដែរក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក​ Keisuke Honda ​គឺ​បាន​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​ក្នុងការ​ជ្រើសរើស​កីឡាករ ដោយ​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ដ​កម្លាំង​អំណត់ 30-15IFT test ​ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm