បាល់ទាត់៖ ប្រធានក្រុម Liverpool, Jordan Henderson ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសសំរាប់ការប្រកួតក្របខណ្ឌ UEFA Nations League សប្តាហ៍នេះទល់នឹងអ៊ីតាលី និងអាល្លឺម៉ង់។ កីឡាករវ័យ ៣២ឆ្នាំរូបនេះមិនស្ថិតក្នុងជម្រើសរបស់គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ឡើយក្នុងបញ្ជីឈ្មោះដំបូងដោយសាររបួសសសៃពួរ។
យ៉ាងណាក្តីអតីតខ្សែបម្រើ Southampton រូបនេះក៏ជាពីរបួសទាន់ពេលដើម្បីមកជំនួសតំណែងខ្សែបម្រើ Manchester City, Kalvin Phillips ដែលមានរបួសស្មា។ Jordan Henderson ដែលធ្លាប់ជាប់ជម្រើសជាតិអង់គ្លេស ៦៩ប្រកួតបានអវត្តមានពីការប្រកួត ៣លើកចុងក្រោយជាមួយ Liverpool បន្ទាប់ពីមានរបួសអំឡុងជ័យជំនះលើ Newcastle កាលពីថ្ងៃទី៣១ ខែសីហា។ Henderson លេងបានមួយប្រកួតគត់ឱ្យអង់គ្លេសក្នុងឆ្នាំ២០២២ នេះគឺនៅពេលអង់គ្លេសយកឈ្នះស្វ៊ីសលក្ខណៈមិត្តភាពកាលពីខែមីនា។ អង់គ្លេសនឹងត្រូវជួបក្រុមជើងឯកអឺរ៉ុបអ៊ីតាលីនៅកីឡដ្ឋាន San Siro ថ្ងៃសុក្រនេះ មុនបន្តជួបអាល្លឺម៉ង់នៅ Wembley នៅថ្ងៃចន្ទ៕
អត្ថបទ៖នាង សុភាវុធ