អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បន្ត​អនុវត្ត​ហាមឃាត់​ការ​ធ្វើដំណើរ​មិន​ចាំបាច់ ក្រោយ​ផ្អាក​ការធ្វើដំណើរ​ឆ្លង​ខេត្ត​

2021/04/27 09:59:58 am        191

កំពង់ស្ពឺ៖ក្រោយ​រាជរដ្ឋាភិបាល​សម្រេច​ហាមឃាត់​ការ​ធ្វើដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​បណ្តា​មួយ​ផ្សេងទៀត ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងថា អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​ធ្វើដំណើរណា​មិន​ចាំបាច់ ដែល​នេះ​វិធាន​ទប់ស្កាត់​ការឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​។

​ក្នុង​ដំបូង​នៃ​ការអនុវត្ត​ទៅ​នឹង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ​ស្តីពី​ការហាមឃាត់​ការ​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​បណ្តា​ខេត្ត​មួយ​ផ្សេងទៀត និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០២១​នេះ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ចុះ​ពិនិត្យ​គោលដៅ​ដែល​បានរៀបចំ​នួន​២ ដែលមាន​ព្រំប្រទល់​រវាង​ខេត្តកំពង់ស្ពឺ ជាមួយ​ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ​អនុវត្តតាម​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឯកឧត្ដម វ៉ី សំណាង បាន​សម្តែង​ការគាំទ្រ​ចំពោះ​វិធានការ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បីឆ្លើយ​តប​ជុំវិញ​ហានិភ័យ នៃ​ការឆ្លង​រីក​រាលដាល​ដោយ​ជំងឺ​កូ​វីដ​១៩​។

​ឯកឧត្ដម វ៉ី សំណាង បាន​បញ្ជាក់ថា មកទល់ពេលនេះ​គណ​:​បញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ បាន​ពង្រាយ​នូវ​កងកម្លាំង​ដើម្បី​អនុវត្តតាម​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយ​ឯកឧត្តម​បានចាត់ទុក​ស្ថានភាព​នៃ​ការឆ្លង​រាល​ដោយ​ជំងឺ​កូ​វីដ​១៩​ក្នុងពេល​បច្ចុប្បន្ន​ឈាន​ចូល​ដល់​បន្ទាត់​ក្រហម​។

​ឯកឧត្តម វ៉ី សំណាង បាន​សង្កត់ធ្ងន់ថា ក្នុងករណី​មិនមាន​នូវ​សេចក្តីសម្រេច​នេះ អាច​ធ្វើ​​ឱ្យ​ស្ថានការណ៍​នៃ​ជំងឺ​កូ​វីដ ​បង្ក​ទៅជា​ភាព​ធ្ងន់ធ្ងរ ខណ​:​ខេត្តកំពង់ស្ពឺ​មានតែ​ករណី​វិជ្ជមាន​កូ​វីដ​១៩ តាមរយៈ​ប្រជាពលរដ្ឋ​ចល័ត​ពី​ក្រៅ​តំបន់​តែប៉ុណ្ណោះ​។

​យោង​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នា​យប់​ថ្ងៃទី០​៦ ខែមេសា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់​ថា ការសម្រេច​ការបិទ​មិន​ឲ្យ​ចេញ​-​ចូល​ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយទៀត គឺ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍​បន្តទៀត ប៉ុន្តែ​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ទាំង​តាមផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវដែក ត្រូវបាន​លើកលែង និង​ករណី​ចាំបាច់​មួយចំនួនទៀត​រួមមាន ការ​ធ្វើដំណើរ​របស់​ម​ន្ត្រី​រាជការ​សាធារណៈ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញការងារ​ប្រចាំថ្ងៃ ដោយ​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​ប័ណ្ណ​សម្គាល់​ការងារ​របស់​ខ្លួន ឯកសារ​បេសកកម្ម និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​។​

ការធ្វើដំណើរ​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញភារកិច្ច​របស់ខ្លួន ដោយ​រួមទាំង​ការដឹកជញ្ជូន​ពលករ ដែល​ធ្វើដំណើរ​វិលត្រឡប់​ពី​ក្រៅប្រទេស ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​ស្រុកកំណើត​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​, រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ​និង​ឯកជន រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​បម្រើសេវា​ដឹកជញ្ជូន​សំរាម និង​កាកសំណល់ ការដឹកជញ្ជូន​កម្មក​រ ទៅកាន់​ទីកន្លែង​ការងារ​នៅតាម​រោងចក្រ សហគ្រាស ដែល​ត្រូវមាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ .​ការធ្វើដំណើរ​របស់​ព​ល​រដ្ឋ​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួលបាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស​មិនឱ្យ​លើសពី​៤​នាក់ សម្រាប់​ករណី​នីមួយៗ​។

​បន្ថែម​លេ​ី​ស​ពីនេះ ការសម្រេច​អំពី​ការហាមឃាត់​ការ​ធ្វើដំណើរ​ពី​ខេត្ត​ទៅ​ខេត្ត​មួយ​ផ្សេងទៀត​នេះ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវបាន​ចាត់ទុកជា​តំបន់​មួយ​មិន​ស្ថិតនៅក្រោម​វិសាលភាព​នៃ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ទៅវិញទៅមក​នោះទេ​៕ ​អត្ថបទ៖ សេក ឧ​ត្ត​ម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm